ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង មករា បាត់​មុខយូរ​​មក​ជួបអ្នក​ស្រករ​ក្រោយ​​ម៉ន​ គឹមឡុង​ នៅ CTN

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ប្រើ​​ស្នៀត​កែង ​សេង មករា មកពីក្លឹប​​យុវកីឡា​ខេត្ត​កណ្តាល​ ចង់​សាក​កម្លាំង​ជា​មួយ​មម៉ន គឹមឡុង មកពី​ក្លឹប​​ព្រែកឯងកីឡា​​ នៅ​​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN ​ នាថ្ងៃសៅរ៍​ទី​៤ ខែមិថុនា​ខាង​មុខ​នេះ ដើម្បីចង់​ដឹង​ថា តើ​​​​អ្នក​ណា​ខ្លាំង​ជាង​អ្នកណា​។​មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ​​សម្រាប់​ គូនេះ​ ព្រោះ​ថា​​ម្នាក់​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ និង​ម្នាក់​ទៀត​ជាអ្នក​ប្រដាល់​​ស្រករ​ក្រោយ​ ដូច្នេះ​ទាំង​​សង​ខាង​សុទ្ធតែចង់​ដឹង​ពីល្បិច​​ប្រកួត​នៅលើ​សង្វៀន​ពីគ្នា​ ទៅវិញទៅមក​យ៉ាង​នេះ​ហើយ ។​

រាជធានីភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ប្រើ​​ស្នៀត​កែង ​សេង មករា មកពីក្លឹប​​យុវកីឡា​ខេត្ត​កណ្តាល​ ចង់​សាក​កម្លាំង​ជា​មួយ​មម៉ន គឹមឡុង មកពី​ក្លឹប​​ព្រែកឯងកីឡា​​ នៅ​​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN ​ នាថ្ងៃសៅរ៍​ទី​៤ ខែមិថុនា​ខាង​មុខ​នេះ ដើម្បីចង់​ដឹង​ថា តើ​​​​អ្នក​ណា​ខ្លាំង​ជាង​អ្នកណា​។​មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ​​សម្រាប់​គូនេះ​ ព្រោះ​ថា​​ម្នាក់​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ និង​ម្នាក់​ទៀត​ជាអ្នក​ប្រដាល់​​ស្រករ​ក្រោយ​ ដូច្នេះ​ទាំង​​សង​ខាង​សុទ្ធតែចង់​ដឹង​ពីល្បិច​​ប្រកួត​នៅលើ​សង្វៀន​ពីគ្នា​ទៅវិញទៅមក​យ៉ាង​នេះ​ហើយ ។​
សេង មករា អ្នកណា​ក៏គេទទួល​​ស្គាល់​ពី​ស្នៀត​កែង​​និងជង្គង់​របស់​គេ​ដែរ ដែល​អាច​វាយ​ចេញ​បាន​យ៉ាង​មាន​​ប្រសិទ្ធ​ភាព​បំផុត​ គ្រាន់​តែ​​ថាអ្នក​ប្រដាល់​​​រូបនោះ​មាន​ចរិត​ឆេវ​ឆាវ​បន្តិច​ប៉ុណ្ណោះ​ ។ ស្នៀត​​កែង​របស់​​មករា​​ល្អ​ជាង​ស្នៀត​​ជង្គង់​ គឺរាល់​ការ​វាយ​​ចេញ​មិនសូវ​​ឥត​​ប្រយោជន៍​​​ឡើយ គូប្រកួត​របស់​គេ​​ភាគ​តិច​ណាស់​​ដែល​ថា​មិន​​រងរបួស​​ដោយសារ​តែស្នៀត​កែង​ ហើយ​ដេរ​អស់​​ជា​ច្រើន​​ថ្នេរ​ទៀត​ផង​ ។ ប៉ុន្តែ​​លើកនេះ​​​មិន​ដឹង​ថា​ អាច​​ទៅរួច​នឹង​ស្នៀត​កណ្តាប់​​​ដៃ​របស់​​គឹម​ឡុង​ឬយ៉ាង​ណា​នោះ​ទេ​ ។ គឹមឡុង មាន​ចរិត​អត់​ធ្មត់​ ហើយ​ថែមទាំងមាន​​ស្នៀត​កណ្តាប់​​ដៃ​យ៉ាង​​ល្អ​ទៀត​ផង  រីឯស្នៀត​ជើង​ក៏មិន​អន់​​ដែរ។ ​​​គូនេះ​មាន​ស្នៀត​ពិសេស​ម្យ៉ាង​ម្នាក់​​ ដូច្នេះ​​គេ​អាច​​ស៊ីសង​គ្នា​បាន​ ​តែត្រង់​ថា​អ្នកណាឈ្នះ​ឬចាញ់​មិន​ទាន់​ដឹង​​ឡើយ ។​
នន់ ជំនិត មកពី​ក្លឹប​​មជ្ឈមណ្ឌល​​កំចាត់​​មីន​​កម្ពុជា ជួប​ប្រកួត​ជាមួយ​​ពុទ្ធ ឆាយ​រិទ្ធី មកពី​ក្លឹប​ពុទ្ធសេរីវង្សព្រែកតាទែន ។ រវាងគូ​នេះ​ក៏​មិនធ្លាប់​​ប៉ះគ្នា​ពីមុន​មក​ដែរ ហើយ​បើ​ប្រៀបធៀប​​ទៅលើ​ប្រវត្តិ​​នៃការ​ឡើង​សង្វៀន​​​វិញ​នោះ​ជំនិត​ធ្លាប់​មាន​មុខ​នៅលើ​សង្វៀនមុន​ឆាយ​រិទ្ធី​  ប៉ុន្តែ​បើ​ធ្វើការ​ប្រៀប​ធៀប​​ពីល្បិច​ប្រយុទ្ធ​វិញ​​គឺមិន​លើសមិន​ខ្វះ​គ្នា​​ឡើយ ។
ជំនិត​ មាន​ល្បិច​​ប្រយុទ្ធ​នៅលើ​សង្វៀន​​ក្រាស់​​គួរសម​ ទាំងស្នៀត​កែង​និងស្នៀត​ជង្គង់​ក៏ល្អ​ជាង​ឆាយរិទ្ធីដែរ​ តែគេ​​អន់​ខ្សោយ​​​ខាង​​កម្លាំង​បន្តិច​ ។​ ចំណែក​ពុទ្ធ ឆាយរិទ្ធី​ មាន​កម្លាំង​​ខ្លាំង​ ​មាឌនិងកម្ពស់​ក៏​មាន​ប្រៀបជាង​ជំនិត​បន្តិច​ដែរ​ ប៉ុន្តែ​ចំណុច​ពិសេសនោះគឺ​ពុទ្ធ​ ឆាយរិទ្ធី​ មិន​អាច​​មើល​ស្រាល​លើ​ជំនិត​បាន​ឡើយ ព្រោះ​ថា​ហ៊ាន​​តែ​ប្រហែស​​បន្តិច​គឺវីវរធំជាមិន​ខាន​ ។
ឈិត ង៉ុយ មកពីសមាគម​កីឡា​ប្រដាល់​ក្រសួួង​ការពារ​​ជាតិ​ ជួប អាំង សំអាត មកពី​ក្លឹប​តាព្រហ្ម​មាន​ជ័យ​ ។ ថៃ ណារិន មកពី​ក្លឹប​​​ក្រុង​ប៉ោយ​ប៉ែត​ ជួប​​សឿន សារ៉ាក់​ មកពី​ក្លឹប​​វីអាយភី​ចំការ​មន ។ រីឯពេជ្រ​ សំរិទ្ធ មកពី​ក្លឹប​អរុណ​រះ​កីឡា​ ​ប្រកួត​ជាលក្ខណៈ​​​សាកល​អាជីព ​ជាមួយ​វ៉ែន ឌីយ៉ាម៉ង់​ មកពី​ក្លឹប​កងរាជអាវុធ​ហត្ថ​​រាជធានីភ្នំពេញ ៕