ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថា គ្មានផែនការប្ដូររាជធានីទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនឡើយ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម ន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ផែនការ​ផ្លាស់​ប្ដូរ​រាជធានី​ភ្នំពេញ​ទៅ​កន្លែង​ផ្សេង​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម ន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ផែនការ​ផ្លាស់​ប្ដូរ​រាជធានី​ភ្នំពេញ​ទៅ​កន្លែង​ផ្សេង​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ពីព្រោះ​រដ្ឋធានី​របស់​ប្រទេស​ទាំងនោះ​បាន​ស្រុត​ដី​ទាប​ជាង​មុន ដោយ សារ​ការ​បូ​ប​ទឹក​ពីក្រោម​ដី​ប្រើប្រាស់​ធ្វើ​ឱ្យ​រដ្ឋធានី​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាដើម ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី «​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) ប្រវែង​៨៤៥,៧០ ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង​សរុប​៨០៤,៣០​ម៉ែត្រ​» នា​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០២៤ នេះ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« យើង​ត្រូវ​គិតគូរ​ពី​ការ​ពង្រីក​ផ្លូវ​នៅ​ភ្នំពេញ ជា​ពិសេស​ត្រូវ​សិក្សា​ផ្លូវ​ក្រោម​ដី ទៅ​ថ្ងៃ​ខាង​មុខ ខណៈ​ប្រទេស​យើង​នឹង​មាន​អ្វី​ៗ​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​» ។

សូម​បញ្ជាក់​ថា ស្ពាន​ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​នា​ឱកាស​នេះ គឺជា​ស្ពាន​ទី​១៦ ហើយ បើ​គិត​ក្នុង​ចំណោម​ស្ពាន​ធំ​ៗ​ដែល​បាន​សាងសង់​ក្រោម​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន រួម​មាន ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​សេ​កុង​ស្ទឹង​ត្រែង​), ស្ពាន​មិត្តភាព កម្ពុជា​-​ចិន (​ព្រែក​ក្តាម​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​ព្រែក​តា​មា​ក់​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ជ្រោយ ចង្វារ​ទី​២), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​មេគង្គ​ស្ទឹង​ត្រែង​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​តា​ខ្មៅ​), ស្ពាន មិត្តភាព​កម្ពុជា​-​ចិន​(​កោះធំ​), ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន (​សែន​សុខ​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​កោះអន្លង់ចិន​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​ឆ្លងកាត់​ទន្លេមេគង្គ​ក្រចេះ​), ស្ពាន​រំលង ឬ​ស្ពាន​អាកាស​ចំនួន​៤​កន្លែង (​កាត់​ពីលើ​ផ្លូវជាតិ​លេខ​៤ លេខ​៣ លេខ​២ និង​លេខ​២១) ដែល​ជា​ផ្នែក​នៃ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣, និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​(​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ