ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បដិសេធ​ ករណី​ជនជាប់សង្ស័យ​ម្នាក់​ប្តឹងថា ប្រើ​ហិ​.​ង្សា ចាប់​បង្ខាំង សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យបណ្តឹង

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ ករណី​ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ ករណី​ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ នួន រស្មី បាន​ប្តឹង​ចោទប្រកាន់​លើ​លោក​វរសេនីយ៍ទោ ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ពី​បទ ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យបណ្តឹង និង​បទ ប៉ះពាល់​ដល់​សេរីភាព​បុគ្គល កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នោះ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ឈ្មោះ នួន រស្មី បាន​មក​ដក ពាក្យបណ្តឹង​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​ហើយ ដោយ​សុំ​ធ្វើការ​សម្របសម្រួល ក្រៅ​ប្រព័ន្ធ​តុលាការ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​ថា ចំពោះ​ករណី​នេះ បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨​និង​៣០​នាទី មាន​ករណី​ឆក់​កាបូប (​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ ដួល​ម៉ូតូ បោក​ក្បាល រង​របួស​សន្លប់​បាត់ស្មារតី ហើយ​ស្លាប់​ពេល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​) នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្រុម​២ ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។ បន្ទាប់​ពី​កើតហេតុ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ហើយ​ក៏​កំណត់​បាន​មុខសញ្ញា​សង្ស័យ​ម្នាក់។

រហូត​ដល់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈាង សូ​សា​ម៉ឺ​ឌី ចុះ​ទៅ​នាំ​ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ នួន រស្មី និង​មនុស្ស​ចំនួន​០៣​នាក់​ទៀត យក​មក​ធ្វើការ​សាកសួរ ដោយ​មានការ​ឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច មនុស្ស​ចំនួន​០៣​នាក់ ដោយ​មិន​មានការ​ពាក់ព័ន្ធ កម្លាំង​ជំនាញ​ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ដ្នា​ន​វិញ ដោយឡែក​ឈ្មោះ នួន រស្មី កម្លាំង​ជំនាញ សុំ​អនុញ្ញាត​ពី​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង និង​លោក​ព្រះរាជអាជ្ញារ​រង សេង ហៀ​ង ឃាត់​ទុក​មួយ​យប់​សិន រង់ចាំ​ព្រឹកស្អែក​ចាំ​ធ្វើការ​សាកសួរ​បន្ត ដោយសារ​យប់​ជ្រៅ​ពេក មិន​អាច​សួរនាំ​បាន ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ បាន​ធ្វើការ​សាកសួរ​ឈ្មោះ នួន រស្មី ករណី​អំពើ​ឆក់​ខាងលើ ក្នុង​ខណ្ឌ​ជ្រោយចង្វារ សមត្ថកិច្ច​សួរនាំ​ឈ្មោះ នួន រស្មី មិន​មានការ​ពាក់ព័ន្ធ​ទេ ក៏​សុំ​គោលការណ៍​ពី​លោកស្នងការ លោកស្នងការ​រង​ទទួល​ផែន និង​លោក​ព្រះរាជ អាជ្ញារ​រង សេង ហៀ​ង អនុញ្ញាត​ឱ្យឈ្មោះ នួន រស្មី ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដោយ​មាន​ឪពុក​ជា​អ្នក​ធានា ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បញ្ជាក់​ថា លោក​វរសេនីយ៍ទោ ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មន្ត្រី​ពាក់ព័ន្ធ សូម​ធ្វើការ​បដិសេធ មិន​បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ឈ្មោះ នួន រស្មី អំឡុង​ពេល​ឃាត់ខ្លួន​សាកសួរ​ទេ និង​មិន​បាន​បង្ខំ​ឱ្យ​ដក​ពាក្យបណ្តឹង​នោះ​ដែរ និង​នៅ​ពេល​សាកសួរ គឺ​សមត្ថកិច្ច សួរនាំ​តាម​ជំនាញ​ធម្មតា ភ្ជាប់​ជាមួយ​រូបភាព​វី​ដេ​អូ ជា​ភស្តុ​តាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ