ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អ្នកបើកបរ​ងងុយដេក រថយន្ត​ធំ​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​ខណ្ឌដង្កោ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ម៉ាក FUSO ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ កិន​ដើម​ផ្កា​បាក់​អស់​៣​គុម្ព និង​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ម៉ាក FUSO ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ កិន​ដើម​ផ្កា​បាក់​អស់​៣​គុម្ព និង​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រង​ការ​ខូចខាត​យ៉ាងដំណំ ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បានឃើញ​រថយន្ត​១​គ្រឿង ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-7796 សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​បុក​ឡើង​លើ​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល និង​កិន​ដើម​ផ្កា​បាក​ខ្ទេច​អស់​ចំនួន​៣​គុម្ព ព្រមទាំង​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម ទៅ​មុខ​លែង​រួច និង​រង​ការ​ខូចខាត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ប្រភព​ខាងលើ​បាន​និយាយ​បន្ត​ទៀត​ថា សំណាងល្អ​ណាស់ ដែល​ពុំ​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ ដែល​ឧប្បត្តិ​ហេតុនេះ​សង្ស័យ​បណ្ដាល​មក​ពី​អ្នកបើកបរ ងងុយដេក ហើយ​ងោក​១​ភាំង​។ ប៉ុន្តែ​បុរស​អ្នកបើកបរ​បាន​និយាយ​ថា គ្រោះថ្នាក់​នេះ កើតឡើង ព្រោះតែ​ផ្លូវ​រអិល ដោយសារ​តែ​រថយន្ត​ស្រោច​ទឹក​ផ្កា ហូរហៀ​ទឹក​លើ​ផ្លូវ​ជោគ​ជាំ​ពេក​។

ទោះជា​បែ​បណាការ លើក​ឡើង​របស់​អ្នកបើកបរ​រថយន្ត​នេះ ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ពី​មតិ​ជា​ច្រើន ព្រោះ​ផ្លូវ​នេះ មាន​រថយន្ត​តូច​និង​ធំ​ច្រើន​ណាស់ បើកបរ​ឆ្លងកាត់ ហើយ​ពុំ​មាន​រថយន្ត​ណា​រអិល​គ្រោះថ្នាក់​សោះឡើយ ហេតុ​អ្វី​បានជា​រអិល​តែ​រថយន្ត​១​គ្រឿង​នេះ ទៅ​វិញ​លោក ? ម្យ៉ាងទៀត ក្រុម​អ្នក​ថែ​សួនច្បារ​នោះ​បាន​ស្រោច​ទឹក​រាល់ថ្ងៃ ថែម​ទៀត​ផង ពុំ​មែន​ទើប​ស្រោច ១​ថ្ងៃនេះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង រួច​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ