ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ជួញដូរ​គ្រឿងញៀ.ន ប្រចាំ​តំបន់​ស្រុក​ប​សេដ្ឋ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ហើយ

2 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម និង​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់ នៃ​ស្រុក​ប​សេដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​។ ការ​បង្ក្រាប​នេះ ត្រូវ​បាន​ប្រភព​ប្រាប់​ថា កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម និង​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់ នៃ​ស្រុក​ប​សេដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​។

ការ​បង្ក្រាប​នេះ ត្រូវ​បាន​ប្រភព​ប្រាប់​ថា កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ផ្ទាល់​តែ​ម្តង ។

ការ​បង្ក្រាប​មុខសញ្ញា​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់ ធ្វើ​ឡើង​កាលពី​ថៃ្ង​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោយ​បាន​ទទួល​ព័ត៌មាន​ថា នៅ​ភូមិ​បឹង​តា​មុំ ឃុំ​ផុង ស្រុក​ប​សេដ្ឋ មានមុខ​សញ្ញា​ជើង​ខ្លាំង ខាង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ឈ្មោះ អ៊ុ​ក សា​វ៉ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​អនុវត្ត​តាម​វិធានការ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា និង​ភូមិសាស្ដ្រ ។

ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដ ជាក់ស្តែង កម្លាំង​នគរបាល បាន​ឡោម​ព័ទ្ធ​ជនសង្ស័យ​ជា​មុខសញ្ញា បាន​រត់គេច តែ​ត្រូវ​បាន​កម្លាំង​ដេញ​តាម​ឃាត់ខ្លួន​បាន ឈ្មោះ​អ៊ុ​ក សា​វ៉ុ​ន នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​បឹង​តា​មុំ និង​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​ម្ស៉ៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ០៥​កញ្ចប់ (​ធំ​០៤​កញ្ចប់ និង​មធ្យម​០១​កញ្ចប់​)
-​ទូរ​សព្ទ​ដៃ​០១​គ្រឿង លុយ​រៀល ៧,០០០,០០០ លាន​រៀល លុយ​ដូ​ល្លារ $4,000 កម្លាំង​ជំនាញ​បាន​ឆែកឆេរ ដកហូត​បាន​ម្ស៉ៅ​ក្រាម ព​ណ័ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ០១​កញ្ចប់​មធ្យម កាំភ្លើងខ្លី​ជ័រ ចំនួន​១​ដើម និង​ម៉ូតូ​១​គ្រឿង ម៉ាក Honda XR BAJA ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM-4981 ព្រមទាំង​ឃាត់ខ្លួន​មុខសញ្ញា​០១​នាក់​ទៀត (​បក្ខពួក​) ឈ្មោះ ញ សុខ​ខេ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​,​ឃុំ​ខាងលើ ។

ករណី​នេះ មន្ត្រី​ជំនាញ កំពុងធ្វើការ​សាកសួរ​មុខសញ្ញា ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ