ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​រថយន្ត ២​គ្រឿង កំពុង​ឈប់​ស្តុ​ប រង​ការ​ខូចខាត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង អ្នកបើកបរ​អះអាង​ថា ជាន់​ហ្វ្រាំង​អត់​ស៊ី បាន​ជ្រុល​ទៅ​បុក​រះ​ពីក្រោយ​រថយន្ត ២​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង អ្នកបើកបរ​អះអាង​ថា ជាន់​ហ្វ្រាំង​អត់​ស៊ី បាន​ជ្រុល​ទៅ​បុក​រះ​ពីក្រោយ​រថយន្ត ២​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 3A-0110 បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ ពី​កើត ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ជិត​ដល់​ចំណុច​ភ្លើងស្តុប ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ព្រុស ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU-0441 មួយ​គ្រឿង ដែល​កំពុង​ឈប់​ចាំ​ស្តុ​ប យ៉ាង​ពេញទំហឹង បណ្តាល​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាងក្រោយ និង​រុញ​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង​ទៀត ទៅ​បុក​លែង​រួច ។

តាម​អ្នកបើកបរ​រថយន្ត​បង្ក បានអោយ​ដឹង​ថា មូលហេតុ​ដែល​នាំ​អោយ​កើត​មាន​គ្រោះថ្នាក់​នេះ ដោយសារ​តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​យក​រថយន្ត​ដាក់​អែប​ខាង និង​សម្របសម្រួល​គ្នា​សងការ​ខួច​ខាត តែ​មិន​ត្រូវ​គ្នា ក៏​ប្រគល់​អោយទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ