ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាបមាន់​ខូចគុណភាព ២​តោន សមត្ថកិច្ច​ឃាត់បាន​ពេល​ឈ្មួញ​ដឹក​មក​ដល់​ក្រុងភ្នំពេញ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​ឧត្តមសេនីយ៍ត្រី ជុំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​ឧត្តមសេនីយ៍ត្រី ជុំ ណា​រ័​ត្ន អនុ​ផែនការ​ងារ និង​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» រាជធានី​ភ្នំពេញ បាន​ធ្វើ​បង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន​២០០​កេស ស្មើនឹង ២,០០០​គីឡូក្រាម​(២​តោន​) គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ច្បាស់​លា​ល់ និង​មិន​អនុលោម​ភាព​ផ្នែក​បទដ្ឋាន​ព័ត៌មាន​លក្ខ​ខ័​ណ្ឌ តម្រូវ​ម្ហូបអាហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់ ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ម៉ៅ សុទ្ធា​គុណ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​ការ​នាំ​ចូល​ស្លាបមាន់ ខូចគុណភាព​ទាំងនេះ ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក Ssang Young ពណ៌​លឿន ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-9042 មក​ពី​ប្រទេស​វៀតណាម មក​ចែកចាយ នៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី​។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​នាំ​ចូល​ម្ហូបអាហារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​។ ដោយឡែក​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នូវ​តែ​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប​រាល់​នាំ​ចូល​ផលិតផល​គ្មាន​គុណភាព គ្មាន​សុវត្ថិភាព ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ