ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា (Air India) លុប​ចោល​​ជើងហោះហើរ​​មួយចំនួន​ ដោយសារ​តែ​​​គ្មាន​​​ប្រាក់​ចំណាយទៅ​​លើ​ប្រេង​ឥន្ធនៈ​ និងជាប់​បំណុល​

14 ឆ្នាំ មុន

​តាមប្រភពពី​ AFP ផ្សាយ​ថា ​ក្រុមហ៊ុន​អាកាសចរណ៍​​​​ឥណ្ឌា​​ដែលកំពុង​មានបញ្ហា​​​ផ្នែក​ហិរញ្ញ​វត្ថុ​​​ ចាំបាច់​​ត្រូវលុបចោល​ជើងហោះ​ហើរ​​មួយចំនួន កាលពីថ្ងៃទី​​២៧ ឧសភា កន្លង​មក ​​​ក្រោយពី​​​​ក្រុមហ៊ុន​​ថាមពល​ផ្សេងៗ​បដិសេធ​ការ​​​​​ចាក់​ប្រេង​​ ដល់ក្រុមហ៊ុន​អាកាចរណ៍​​របស់​​​រដ្ឋ​ខាង​លើ ​​ព្រោះនៅមាន​​ប្រាក់​បំណុល​ដ៏លើស​លប់ ។​
ក្រុ​មហ៊ុន​​អាកាសចរណ៍​​​ឥណ្ឌា​​ត្រូវ​លុប​ចោល​​ជើងហោះ​ហើរ​យ៉ាង​តិច​​៤លើក ​នៅភាគខាង​ត្បូងប្រទេស​ ក្រោយ​​ពី​ក្រុមហ៊ុនសហគ្រាស​​ថាមពល​ជា​ច្រើន​​កន្លែង​​បញ្ជាក់​ថា ​នឹង​មិន​​​ចាក់​ប្រេង​​​ដល់យន្តហោះ​​​របស់ក្រុមហ៊ុន​​​អាកាស​ចរណ៍​​នេះ ព្រោះ​​នៅមិនទាន់​​​បានជម្រះ​​​បំណុល​ចាស់ដែលនៅ​​ជំពាក់ ។ ​ទោះជាយ៉ាង​ណា​ ​អ្នក​នាំពាក្យ​​របស់ក្រុមហ៊ុន​​អាកាស​ចរណ៍​​ដែលសុំ​មិន​​បញ្ចេញ​​ឈ្មោះ​​​ បានផ្តល់​អំណះ​អំណាង​ថា ​«​នេះ​​មិនមែនជា​បញ្ហាធំ» និង​ជើង​ហោះ​ហើរ​​ផ្សេងៗ​​​បានវិលទៅរកស្ថាន​​ភាព​ប្រក្រតី​។

តាមប្រភពពី​ AFP ផ្សាយ​ថា ​ក្រុមហ៊ុន​អាកាសចរណ៍​​​​ឥណ្ឌា​​ដែលកំពុង​មានបញ្ហា​​​ផ្នែក​ហិរញ្ញ​វត្ថុ​​​ចាំបាច់​​ត្រូវលុបចោល​ជើងហោះ​ហើរ​​មួយចំនួន កាលពីថ្ងៃទី​​២៧ ឧសភា កន្លង​មក ​​​ក្រោយពី​​​​ក្រុមហ៊ុន​​ថាមពល​ផ្សេងៗ​បដិសេធ​ការ​​​​​ចាក់​ប្រេង​​ដល់ក្រុមហ៊ុន​អាកាចរណ៍​​របស់​​​រដ្ឋ​ខាង​លើ ​​ព្រោះនៅមាន​​ប្រាក់​បំណុល​ដ៏លើស​លប់ ។​
ក្រុ​មហ៊ុន​​អាកាសចរណ៍​​​ឥណ្ឌា​​ត្រូវ​លុប​ចោល​​ជើងហោះ​ហើរ​យ៉ាង​តិច​​៤លើក ​នៅភាគខាង​ត្បូងប្រទេស​ ក្រោយ​​ពី​ក្រុមហ៊ុនសហគ្រាស​​ថាមពល​ជា​ច្រើន​​កន្លែង​​បញ្ជាក់​ថា ​នឹង​មិន​​​ចាក់​ប្រេង​​​ដល់យន្តហោះ​​​របស់ក្រុមហ៊ុន​​​អាកាស​ចរណ៍​​នេះ ព្រោះ​​នៅមិនទាន់​​​បានជម្រះ​​​បំណុល​ចាស់ដែលនៅ​​ជំពាក់ ។ ​ទោះជាយ៉ាង​ណា​ ​អ្នក​នាំពាក្យ​​របស់ក្រុមហ៊ុន​​អាកាស​ចរណ៍​​ដែលសុំ​មិន​​បញ្ចេញ​​ឈ្មោះ​​​បានផ្តល់​អំណះ​អំណាង​ថា ​«​នេះ​​មិនមែនជា​បញ្ហាធំ» និង​ជើង​ហោះ​ហើរ​​ផ្សេងៗ​​​បានវិលទៅរកស្ថាន​​ភាព​ប្រក្រតី​។

បញ្ហានេះ​​មាន​លក្ខណៈ​​ធូរ​ស្រាល ហើយ​​​យើង​​​​រំពឹង​ទុក​ថា អាច​​ចំណាយថ្លៃ​​ប្រេង​បាន​​ និង​​​បាន​​ទទួល​ជំនួយ​មួយ​ផ្នែក​​​ពីក្រសួង​អាកាស​ចរណ៍​។​
បញ្ហាប្រេង​របស់ក្រុមហ៊ុន​​អាកាសចរណ៍​​​ឥណ្ឌា (Air India) លើកនេះ ​បានបំផ្លាញ​​និមិត្ត​រូប​របស់​ក្រុមហ៊ុន​​បន្តទៀត ​​ដោយ​កាលពី​គ្រា​មុន​ក្រុមហ៊ុន​​​អាកាសច​រណ៍​ឥណ្ឌា​​ធ្លាប់​ក្លាយ​​​ជា​អ្នក​មាន​​​កម្មសិទ្ធិ​​​នៅ​លើ​​ដែន​អាកាស​ឥណ្ឌា ​ប៉ុន្តែ​បច្ចុ​ប្បន្ន​​​ត្រូវក្រុមហ៊ុន​​អាកាចរណ៍​​​ឯកជន​ជា​ច្រើន​​​​​ប្រជែង​​មុខ ។​
ក្រុម​ហ៊ុន​​អាកាសចរណ៍​​ឥណ្ឌា​​មានបញ្ហា​​ផ្នែក​ហិរញ្ញវ​ត្ថុ​ និងផ្នែក​ថាមពល​​ជំពាក់​បំណុល​​ដល់​ក្រុមហ៊ុន​​ប្រេង​ឥន្ធនៈ​​ចាប់តាំង​ពី​​ចុង​ឆ្នាំ​មុន ​និង​កាល​​​ពីសប្តាហ៍​កន្ល​ង​ទៅ​​​ ខាង​ផ្នែក​​​ក្រុមហ៊ុន​​ប្រេង​​ឥន្ធនៈ​​បានផ្ញើ​​សារ​លិខិត​​ក្រើនរំឭក​ថា ​នឹង​ឈប់​ចាក់​​​​ប្រេង​​ដល់​ពួកគេ ​នៅ​ឯ​​​អាកាស​យានដ្ឋាន​​មួយ​ចំនួន ដរាបណា​​មាន​​ការ​​ជម្រះ​បំណុល ឱ្យ​រួច​ជា​​​មុនសិន​។

កាលពីមុននេះ នៅដើមខែ​​​មេសា​ ​ក្រុមហ៊ុន​​អាកាចរណ៍​​​ឥណ្ឌា ​ទើបនឹង​​ជួបបញ្ហា​​​​ផ្ទៃ​ក្នុង​​ដោយ​អាកាស​យានិក​ក្រុមហ៊ុន​ជិត​៨០០នាក់ ​​ធ្វើបាតុ​កម្ម​​បញ្ឈប់ការងារ​​​សុំ​​ដំឡើង​​ប្រាក់ខែ ​​ធ្វើ​​ឱ្យ​ក្រុម​ហ៊ុន​​អាកាសចរណ៍​​ដែលមាន​​​កម្លាំង​​ផុយ​ស្រួយ​មួយ​​នេះ ត្រូវ​បាត់​បង់ប្រាក់​​ចំណូលជា​ច្រើន​​​​​លាន​ដុល្លារ ​​ខណៈ​ពេលក្រុមហ៊ុន​​ជួបប្រទះ​នឹង​បញ្ហា​​​​ខាត​​ដើម​​ទុន​​​​ក្នុង​អំឡុង​​ឆ្នាំ​កន្លង​មក​ ៕