ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តកំពត ឃាត់ខ្លួន​ជនជាតិ​បរទេស ២​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

2 ខែ មុន

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តកំពត នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​ព្រែក​ចាក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តកំពត នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​ព្រែក​ចាក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការ​រង ទទួល​ជំនាញ​គ្រឿងញៀន បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ខេត្តកំពត ។

ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ ធ្វើ​ឡើង​ដោយ​បានការ​អនុញ្ញាត​ពី​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពត និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត ។

ជនសង្ស័យ​ទាំង​០២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ៖
ទី​១. ឈ្មោះ ឆៃ​នី​ន​តាន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា រស់នៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​កំពង់​តាច ខេត្តកំពត (​ជួញដូរ​គ្រឿងញៀន​) ។
និង​ទី​២. ឈ្មោះ ហឺ​ឡុ​ង​សិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មុខរបរ​បុគ្គលិក​អន​ឡាញ រស់នៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត (​ប្រើប្រាស់​គ្រឿងញៀន​) ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖

  • គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ម្សៅ​ក្រាម​ចំនួន​៣៨​កញ្ចប់​តូច​ទម្ងន់​១១៣,៧១​ក្រាម​ថ្លឹង​ទាំង​សំបក់​ថង់​។
  • គ្រឿង​ញឿ​ន​ប្រភេទ​WY​ចំនួន​០៧​គ្រាប់​ទំងន់​១,៩៤​ក្រាម​។
  • ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។ ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩(​លទ្ធផល​អវិជ្ជមាន​)​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ