ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ផឹក​កាហ្វេច្រើន​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​មាន​ផ្ទៃ​ពោះ​

12 ឆ្នាំ មុន

ពួក​អ្នកវិទ្យា​សាស្ត្រ​បាននិយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​មូល​ហេតុ​ដែល​ផឹក​កា​ហ្វេ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ ឲ្យ​មាន​គត៌។​ ពួក​គេ​បាន​រក​ឃើញ​ថា កា​ហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ​បាន​ធ្វើ​ឲ្យ​អន់​ថយ​ការ​ចរាចរណ៍​ពង​ ពី​អូ​វែ​ទៅ​ស្បូន​។
ការ​សិក្សា​លើក​មុន​ៗ​ក៏​បាន​បង្ហាញ​ថា ការ​ផឹក​កា​ហ្វេ​ច្រើន​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​របស់​មនុស្ស​ស្រី​។
ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ដែល​គេ​ធ្វើ​លើ​ស្ត្រី​ប្រ​មាណ​៩០០០នាក់​បាន​រក​ឃើញ ​ថា ស្ត្រី​ដែល​ផឹក​កា​ហ្វេ​ច្រើន​ជាង​៤ពែង​ក្នុង​១ថ្ងៃ​បាត់​បង់​ឱកាស​មាន​គត៌​ ដល់​ទៅ​១/៤​។

ពួក​អ្នកវិទ្យា​សាស្ត្រ​បាននិយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​មូល​ហេតុ​ដែល​ផឹក​កា​ហ្វេ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​គត៌។​ ពួក​គេ​បាន​រក​ឃើញ​ថា កា​ហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ​បាន​ធ្វើ​ឲ្យ​អន់​ថយ​ការ​ចរាចរណ៍​ពង​ពី​អូ​វែ​ទៅ​ស្បូន​។
ការ​សិក្សា​លើក​មុន​ៗ​ក៏​បាន​បង្ហាញ​ថា ការ​ផឹក​កា​ហ្វេ​ច្រើន​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​របស់​មនុស្ស​ស្រី​។
ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ដែល​គេ​ធ្វើ​លើ​ស្ត្រី​ប្រ​មាណ​៩០០០នាក់​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ផឹក​កា​ហ្វេ​ច្រើន​ជាង​៤ពែង​ក្នុង​១ថ្ងៃ​បាត់​បង់​ឱកាស​មាន​គត៌​ដល់​ទៅ​១/៤​។

ទោះ​ជា​យ៉ាង​ណា​មូល​ហេតុ​ពិត​ប្រាកដ​នៃ​កាត​ទាក់​ទង​គ្នា​ក្នុង​បញ្ហា​នេះ​នៅ​តែ​ជា​អាថ៌កំ​បាំ​ង​នៅ​ឡើយ ។ តែ​បើ​តាម​ការ​ធ្វើ​ពិសោធថ្មីៗ​បំ​ផុត​ទៅ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា​ សារ​​ធាតុ​កា​ហ្វេអ៊ីន​បាន​រារាំង​ដំណើរ​ខ្ជឹប​របស់​បំពង់​ដៃ​ស្បូន​(Fallopian tubes)​ដែល​​មាន​តួ​នាទី​នាំ​យក​ពង​ទៅ​ស្បូន​។

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​មក​ពី​សា​កល​វិទ្យា​ល័យ​នេ​វ៉ា​ដា សហរដ្ឋ​អាមេរិក​បាននិ​យាយ​ថា​​៖«ការរក​​ឃើញ​លើក​នេះ​​បាន​ផ្តល់​នូវ​ការ​ពន្យល់​ដែល​ប្រកប​ដោយ​ក្តី​បា​រម្ភ​មួយ​ដោយ​បាន​បញ្ជាក់​មូល​ហេតុ​ដែលថា​បណ្តា​ស្ត្រី​មាន​សារ​ធាតុ​កាហ្វ​អ៊ីន​ខ្ពស់​នៅ​ក្នុង​ខ្លួន​ជារឿយៗ​ត្រូវ​ការ​រយៈ​ពេល​យូរ​ក្នុង​ការ​មាន​គភ៌​ប្រៀប​ធៀប​ទៅ​និង​បណ្តា​ស្ត្រី​ដែល​មិន​មាន​សារ​ធាតុ​កា​ហ្វេ​អ៊ីន​នៅ​ក្នុង​ខ្លួន​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​កា​សែត​ឱសថ​វិទ្យា​អង់​គ្លេស​British Journal of Pharmacology៕