ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ ពាក់ព័ន្ធ​លួចសម្ភារៈ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​ចំនួន​០៣​នាក់ បាន​ចូល​លួច​ខ្សែភ្លើង​កាមេរ៉ា និង​សម្ភារ​ផ្សេង​ៗ​ទៀត នៅ​ចំណុច​ក្បែរ​ផ្ទះ​លេខ​៦​តេ ផ្លូវ​២៨៩ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ផ្ទាល់មាត់​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​ចាប់​យក​វត្ថុ​តាង ៖ ម៉ូតូ​កង់​បី​ពណ៌​ក្រហម​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ០១​គ្រឿង រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ ។

ជន​ទាំង​០៣​នាក់ រួម​មាន ៖ ១-​ឈ្មោះ ផា សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ រត់​ផាស់​អាប់​, ២-​ឈ្មោះ គី​ម លឹ​ម ហៅ លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៣-​ឈ្មោះ ចាន់ ធី​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារ​នៅ​ទីតាំង​ខាងលើ​ពិតប្រាកដ​មែន និង​ជា​មុខសញ្ញា​ធ្លាប់​លួច​ជា​ច្រើន​លើក​ថែម​ទៀត​ផង ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​យ៉ាង​សកម្ម​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ