ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​២៦​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩​នាក់ នេះ​បើ​តាម​អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​២៦​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩​នាក់ នេះ​បើ​តាម​អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ ។

លោក ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា តាម​របាយការណ៍​ប្រចាំ​ថ្ងៃ រយៈពេល ៨​ថ្ងៃ​ចុង​ក្រោយ ដោយ​គិត​ពី​ថ្ងៃ​ទី​២៩ ខែមករា ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​ទូ​ទាំង​ប្រទេស សរុប​២៦​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ក្នុងភូមិ​សាស្ត្រ​រាជធានី​/​ខេត្ត ចំនួន​៥ ដែល​នៅ​ភ្នំពេញ កើតឡើង និង​បង្ក្រាប​បាន​ច្រើន​ជាងគេ ។

លោក​បាន​បន្ត​ថា រាជធានី​ភ្នំពេញ ២១​ករណី ឃាត់ខ្លួន ៣៨​នាក់​, ខេត្តកណ្ដាល ១​ករណី ឃាត់ខ្លួន ៣​នាក់​, ខេត្តកំពង់ស្ពឺ ២​ករណី ឃាត់ខ្លួន ១៦​នាក់​, ខេត្តព្រៃវែង ១​ករណី ឃាត់ខ្លួន ១១​នាក់​, ខេត្តស្វាយរៀង ១​ករណី ឃាត់ខ្លួន ១​នាក់ ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ជំនាញ បាន​និង​កំពុងធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្រោម​ការ​បញ្ជារ​ផ្ទាល់​ពី​ស្នងការ​នគរបាល​រាជធានី​ខេត្ត រហូត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ប្រទេស ដោយ​បាន​ដាក់​ចេញ​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង មិន​ដក​ដៃ​។ តាម​ការ​សង្កេត​ឃើញ​ថា ពួក​គេ​បាន​បង្កើត​ជា​ក្រុម​នៅ​តាម​ភូមិ ឃុំ សង្កាត់ និង​គ្រឹះស្ថាន​អប់រំ​រដ្ឋ ឯកជន​ជាដើម ធ្វើ​សកម្មភាព​ខុសសីលធម៌ និង​ផ្ទុយ​ពី​ច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​រូប​នេះ បញ្ជាក់​ទៀត​ថា ករណី​បង្ក្រាប​ក្មេង​ទំនើង គឺជា​ចំណុច​អាទិភាព​មួយ ដែល​ត្រូវ​ដោះស្រាយ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល​ដាក់​ចេញ​ដោយ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផៃ្ទ តាម​ទស្សនៈ «​អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ ជូន​ប្រជាពលរដ្ឋ​» ។

លទ្ធផល​នៃ​ចំណាត់ការ​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ គឺ​ត្រូវ​បាន​តាមដាន​យ៉ាង យកចិត្តទុកដាក់​ពី​សំណាក់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ