ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​​​! មនុស្ស​ខ្លះ​ស្គាល់​តែ​មុខតែ​មិន​ស្គាល់ចិត្ត​ បាន​កើតរឿង​១​ទៅ​លើ​ក្មេង​ស្រី​ម្នាក់

2 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដូច​ពាក្យ​គេ​តែងតែ​និយាយ​ថា «​មនុស្ស​ស្គាល់​មុខ តែ​មិន​ស្គាល់ចិត្ត​» ពិតជា​ត្រឹមត្រូវ​ណាស់ បើ​ទោះបី​មនុស្ស​ម្នាក់​នោះ យើង​បាន​រាប់អាន​ស្គាល់​ជិត​ស្និ​ទ្ធិ​គ្នា​យូរ​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅមិន​ដឹង​ថា តើ​ចិត្តបាន​ស្មោះត្រង់​ជាមួយ​វិញ​ដែរ​ឬទេ…

ខេត្តពោធិ៍សាត់ ៖ ដូច​ពាក្យ​គេ​តែងតែ​និយាយ​ថា «​មនុស្ស​ស្គាល់​មុខ តែ​មិន​ស្គាល់ចិត្ត​» ពិតជា​ត្រឹមត្រូវ​ណាស់ បើ​ទោះបី​មនុស្ស​ម្នាក់​នោះ យើង​បាន​រាប់អាន​ស្គាល់​ជិត​ស្និ​ទ្ធិ​គ្នា​យូរ​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅមិន​ដឹង​ថា តើ​ចិត្តបាន​ស្មោះត្រង់​ជាមួយ​វិញ​ដែរ​ឬទេ ។ ដូច្នេះ គឺ​យើង​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​​ឱ្យ​បាន​ខ្ពស់​ចំពោះ​ខ្លួនឯង និង​កូនចៅ​យើង​តែ​ប៉ុណ្ណោះ ពិសេស​សម្រាប់​បងប្អូន​ដែល​មានកូន​ស្រី​នៅ​តូច​ៗ កុំឱ្យ​កើត​មានរឿង​វិប្បដិសារី​ណាមួយ​ឱ្យ​សោះ ។

ជាក់ស្តែង ដូច​ករណី​ខាងក្រោម​នេះ គឺ​ជនសង្ស័យ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ តែ​តណ្ហា​នៅ​កើត​មាន​យ៉ាង​ពុះកញ្ជ្រោល​រហូត​បាន​បំផ្លាញ​អនាគត​របស់​ក្មេង​ស្រី​ម្នាក់ បន្សល់​ទុក​តែ​យ៉ាង​ឈឺចាប់​ឱ្យ​នាង​មួយ​ជីវិត ខណៈ​ជន​នេះ​ក៏​បាន​ស្គាល់​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ផង​ដែរ ។

យោង​តាម​ផេ​ក​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ម៉ោង​១៣​និង​៣០​នាទី ស្ថិត​នៅ​ចំណុច​ចម្ការ​ស្វាយ​រំលេច​ក្នុងភូមិ​សាយ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ មាន​ករណី​រំលោភ​សេពសន្ថវៈ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អក បរ​ន ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ខ្មែរ ស្រុក​ភ្នំក្រវាញ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​ធ្វើ​សកម្មភាព បើកបរ​ម៉ូតូ​ដឹក​អីវ៉ាន់​នៅ​តាម​ផ្លូវ ហើយ​បានឃើញ​កុមារី​រង​គ្រោះ​អាយុ​១២​ឆ្នាំ​ម្នាក់​ដែល​កំពុង​ជិះ​កង់​១​គ្រឿង​នៅ​តាម​ផ្លូវ​ឌុ​ប​គ្នា​៣​នាក់ (​ក្មេង​ៗ​ដូច​គ្នា​) ។

ប្រភព​បន្ត​ថា ពេល​នោះ ជនសង្ស័យ​ក៏​បាន​ហៅ​ក្មេង​រង​គ្រោះ​ឱ្យ​ជួយ​កាន់​អីវ៉ាន់​គាត់ ហើយ​កុមារី​រង​គ្រោះ ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ជនសង្ស័យ​ដោយសារ​ជនសង្ស័យ និង​ឪពុក​-​ម្ដាយ​របស់​ក្មេង​រង​គ្រោះ​រាប់អាន​ស្គាល់គ្នា​ដែរ ។

ខណៈ​ដែល​ជនសង្ស័យ​បាន​ឌុ​ប​កុមារី​រង​គ្រោះ​ជិះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​នាង​រហូត​បាន​សម្រេច ដោយ​បាន​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ថា មិន​ឱ្យ​និយាយ​ប្រាប់​គេ​ទេ ប្រយ័ត្ន​ស​ម្លា​.​ប់​ចោល រួច​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ហើយ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​ធ្វើ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​០៤.០២.២០២៤ វេលា​ម៉ោង​០៩:០០​នាទី បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

អត្ថបទសរសេរ ដោយ