ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​កំ​បូល ឃាត់​យានយន្ត ៣​គ្រឿង បំពាក់​អំ​ពូ​ល​កែ​ច្នៃ​ខុស​បច្ចេកទេស

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​យប់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់​យានយន្ត ដែល​បំពាក់​ភ្លើង​ហ្វា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​យប់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់​យានយន្ត ដែល​បំពាក់​ភ្លើង​ហ្វា កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​០៣​គ្រឿង ។

អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង បាន​ធ្វើការ​ឃាត់​យានយន្ត​បំពាក់​ភ្លើង​ហ្វា កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​សមត្ថកិច្ច​បានឱ្យ​ម្ចាស់​រថយន្ត​ដោះ​ចេញ​ដោយ​ខ្លួនឯង និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បំពាក់​ភ្លើង​ហ្វា កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ខុសច្បាប់ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ​អំ​ពូ​ល​ភ្លើង ឧបករណ៍ កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ ។

លោកស្នងការបាន​បញ្ជាក់​ច្បាស់​ៗ​ថា ក្នុង​ករណី​ម្ចាស់​យានយន្ត​មានការ​បំពាក់ និង​កែ​ច្នៃ​អំ​ពូ​ល​ភ្លើង ឧបករណ៍ ខុស​លក្ខណៈ​បច្ចេកទេស​បែប​នេះ សូម​ធ្វើការ​ដក​ចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​នោះ​ទេ សមត្ថកិច្ច នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​ដល់​ម្ចាស់​រថយន្ត​កែ​ច្នៃ និង​ជា​ពិសេស​រាល់​ម្ចាស់​យានយន្ត​ទាំងអស់ ក៏​ត្រូវ​នាំ​គ្នា​ពិនិត្យ​យានយន្ត​ផ្ទាល់ខ្លួន ដែល​បំពាក់​ឧ​បករ​ណ៌​ខុស​បច្ចេកទេស​ខុសច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ត្រូវ​ដោះ​ចេញ​ឲ្យ​បាន​មុន​ពេល ដែល​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ចាត់វិធានការ​ចំពោះ​ការ​កែ​ច្នៃ​បំពាក់​ខុស​បច្ចេកទេស​នេះ ។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​ថា លទ្ធផល​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​យប់​ថ្ងៃ​ទី​០១ កុម្ភៈ​នេះ តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ មាន​ដូច​ខាងក្រោម ៖

ឃាត់​យានយន្ត​ល្មើស ចំនួន​៩២​គ្រឿង (​រថយន្ត ចំនួន​៤២​គ្រឿង​, ម៉ូតូ ចំនួន​៥០​គ្រឿង​)
១. ល្មើស​ជាតិ​ស្រវឹង ចំនួន​៦១​គ្រឿង
+​កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន​២៧​គ្រឿង
-​អ្នកបើកបរ​ម៉ូតូ ចំនួន​០៩​នាក់
-​អ្នកបើកបរ​រថយន្ត ចំនួន​១៨​នាក់
+​កម្រិត ០.៤០ mg/L ឡើង ចំនួន​៣៤​គ្រឿង
-​អ្នកបើកបរ​ម៉ូតូ ចំនួន​១៧​នាក់
-​អ្នកបើកបរ​រថយន្ត ចំនួន​១៧​នាក់

២. បទល្មើស​ផ្សេង​ៗ ចំនួន​៣១​គ្រឿង
-​អត់​មួក​សុវត្ថិភាព ចំនួន​២២​គ្រឿង
-​ម៉ូតូ​បំពាក់​បំពង​ស៊ី​មុំ​ា​ង ចំនួន​០១​គ្រឿង
-​ម៉ូតូ​បើកបរ​បញ្ច្រាស់ទិស ចំនួន​០១​គ្រឿង
-​រថយន្ត​គ្មាន​ប័ណ្ណបើកបរ ចំនួន​០៦​គ្រឿង
-​រថយន្ត​បំពង​សម្លេង ចំនួន​០១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ