ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​លោកស្នងការ ជួន ណា​រិ​ន្ទ ដាក់​បទបញ្ជា​! ម្ចាស់​រថយន្ដ FORD ១​គ្រឿង ដោះ​អំ​ពូ​ល​ខុស​បច្ចេកទេស​ចេញ និង​ធ្វើ​កិច្ចសន្យា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ឃាត់​ពិនិត្យ​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស រួច​មក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ឃាត់​ពិនិត្យ​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស រួច​មក ម្ចាស់​រថយន្ត FORD មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2BY-8286 បាន​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​ដោះ​ចេញ​អំ​ពូ​ល​ភ្លើង​ចេញ​ដោយ​ខ្លួនឯង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤​នេះ ។

ម្ចាស់​រថយន្ត​(​ដែល​សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​) បាន​ចូលខ្លួន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ដោះ​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ចេញ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​ធ្វើការ​អប់រំ ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បំពាក់​អំ​ពូ​ល​ភ្លើង​ដោយ​ខុសច្បាប់ តទៅ​ទៀត ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ​អំ​ពូ​ល​ភ្លើង ឧបករណ៍ កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ ។

លោកស្នងការ បាន​បញ្ជាក់​ច្បាស់​ៗ​ថា ក្នុង​ករណី​ម្ចាស់​យានយន្ត​មានការ​បំពាក់ និង​កែ​ច្នៃ​អំ​ពូ​ល​ភ្លើង ឧបករណ៍ ខុស​លក្ខណៈ​បច្ចេកទេស​បែប​នេះ សូម​ធ្វើការ​ដក​ចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​នោះ​ទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​ដល់​ម្ចាស់​រថយន្ត​កែ​ច្នៃ និង​ជា​ពិសេស​រាល់​ម្ចាស់​យានយន្ត​ទាំងអស់ ក៏​ត្រូវ​នាំ​គ្នា​ពិនិត្យ​យានយន្ត​ផ្ទាល់ខ្លួន ដែល​បំពាក់​ឧ​បករ​ណ៌​ខុស​បច្ចេកទេស​ខុសច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ត្រូវ​ដោះ​ចេញ​ឲ្យ​បាន​មុន​ពេល ដែល​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ចាត់វិធានការ​ចំពោះ​ការ​កែ​ច្នៃ​បំពាក់​ខុស​បច្ចេកទេស​នេះ ។​

ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​រថយន្ត ដែល​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​បំពាក់​ភ្លើង​បំភ្លឺ កែ​ច្នៃ​បន្ថែ​មអំ​ពូ​ល​ឡាស៊ែរ ឫ LED ប្រើ​មិន​ត្រឹមត្រូវ ខុស​លក្ខណៈ​បច្ចេកទេស បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាមួយ​គ្នា​ជួប​ការ​ប្រឈម និង​ចង់​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ