ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ភ្លេចខ្លួន! ​«​បើ​បើកបរ ​កុំ​មាន​ជាតិ​ស្រវឹង​» ខណៈសមត្ថកិច្ចត្រួតពិនិត្យគ្រប់ច្រកល្ហក​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងដែលយើងអាចចូលរួមបង្ការបាន តែមួយ​រយៈពេល​ចុងក្រោយនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឱ្យរន្ធត់ ដោយសារតែអ្នកបើកបរមួយចំនួនសេពគ្រឿងស្រវឹង បុករះ ឬបុកអ្នកដំណើរផ្សេងទៀតបណ្តាលឱ្យបាត់បង់ជីវិតគួរឱ្យសោកស្តាយ។ ដូច្នេះ…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងដែលយើងអាចចូលរួមបង្ការបាន តែមួយ​រយៈពេល​ចុងក្រោយនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឱ្យរន្ធត់ ដោយសារតែអ្នកបើកបរមួយចំនួនសេពគ្រឿងស្រវឹង បុករះ ឬបុកអ្នកដំណើរផ្សេងទៀតបណ្តាលឱ្យបាត់បង់ជីវិតគួរឱ្យសោកស្តាយ។ ដូច្នេះ សូមកុំភ្លេចខ្លួន មិនដូច្នេះលោកអ្នកនឹងអាចក្លាយជាឃាតករ។

ជាក់ស្តែងថ្មីៗនេះ ក៏មាន​សារ​ដាស់តឿនមួយចំនួន​ដល់​បងប្អូន​ជា​អ្នក​កាន់​យានជំនិះ​គ្រប់​ប្រភេទថា ​កុំ​ភ្លេចខ្លួន​ឱ្យ​សោះ «​បើ​ពិសារ​ស្រា​ កុំ​បើកបរ។ បើ​បើកបរ ​កុំ​ពិសារ​ស្រា​» ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា ខណៈ​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​យើង​កំពុង​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ជា​រៀង​រាល់​យប់​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់ ក្រោម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ដឹកនាំ​ត្រួតពិនិត្យ​អនុវត្ត​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៩ មក​រា ២០២៤ តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល គឺ​បាន​ឃាត់​យានយន្ត​ល្មើស​ចំនួន​១១០​គ្រឿង (​រថយន្ត​ចំនួន​២១​គ្រឿង​, ម៉ូតូ​ចំនួន​៨៩​គ្រឿង​) ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣០ មក​រា ២០២៤ នេះ ។

នៅ​ក្នុង​នោះ​ដែរ អ្នក​ល្មើស​ជាតិ​ស្រវឹង​មាន​ចំនួន​៣៧​គ្រឿង​, ដែល​មាន​កម្រិត​០.២៥ – ០.៣៩ mg/L ចំនួន​១៦​គ្រឿង​។ អ្នកបើកបរ​ម៉ូតូ​ចំនួន​១២​នាក់ ។ អ្នកបើកបរ​រថយន្ត​ចំនួន​០៤​នាក់ កម្រិត ០.៤០ mg/L ឡើង​ចំនួន​២១​គ្រឿង ។ អ្នកបើកបរ​ម៉ូតូ​ចំនួន​១២​នាក់ ។ អ្នកបើកបរ​រថយន្ត ចំនួន​០៩​នាក់ ។ ចំពោះ​បទល្មើស​ផ្សេង​ៗ​ចំនួន​៦៣​គ្រឿង ក្នុង​នោះ​អត់​មួក​សុវត្ថិភាព​ចំនួន​៥៥​គ្រឿង ។ អត់​ប័ណ្ណបើកបរ​ចំនួន​០៣​គ្រឿង ។ ផ្លា​ក​លេខ​មិន​ប្រក្រតី​ចំនួន​០១​គ្រឿង ។ ការ​តុបតែង​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​០២​គ្រឿង ។ រថយន្ត​ដឹក​សំពីងសំពោង ចំនួន​០២​គ្រឿង ។

ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​អ្នកបើកបរ​មាន​ជាតិ​អាល់កុល​ក្រោម ០.២៥ mg/L ចំនួន​២៨​នាក់ ។ អ្នកបើកបរ​ម៉ូតូ ចំនួន​២៥​នាក់ ។ អ្នកបើកបរ​រថយន្ត​ចំនួន​០៥​នាក់ អ្នកបើកបរ​ផ្សេង​ៗ​និង​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៣៤​នាក់ ។

សូម​រំលឹក​ថា លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​បញ្ជា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ចេញ​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ត្រួតពិនិត្យ​ជាតិ​អាល់កុល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ជា​ប្រចាំ​ដោយ​មិន​លើកលែង​ឡើយ ។

អត្ថបទសរសេរ ដោយ