ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ដល់​កំពូល​ជាង​៤៤​អង្សា​សេ ពលរដ្ឋ​ថៃ​ត្រូវ​ព្រមាន​ឱ្យ​ត្រៀមខ្លួន​ទប់ទល់

2 ខែ មុន

នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ប្រកាស​ឱ្យ​ដឹង​ថា រដូវប្រាំង​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ខុស​ពី​ធម្មតា ដោយសារ​តែ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​លើស​ពី​មធ្យមភាគ​រាល់​ឆ្នាំ ខណៈ​ដែល​បរិមាណ​នៃ​ភ្លៀង​កក់ខែ នឹង​មាន​

ប្រទេស​ថៃ ៖ នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ប្រកាស​ឱ្យ​ដឹង​ថា រដូវប្រាំង​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ខុស​ពី​ធម្មតា ដោយសារ​តែ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​លើស​ពី​មធ្យមភាគ​រាល់​ឆ្នាំ ខណៈ​ដែល​បរិមាណ​នៃ​ភ្លៀង​កក់ខែ នឹង​មាន​តិច​ជាង​ធម្មតា ៣០% ដែល​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​។

ហើយ​រដូវប្រាំង​ឆ្នាំ​២០២៤ នឹង​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ រួច​អូស​បន្លាយ​រហូត​ដល់​ចុងខែ​ឧសភា ក្នុងអំឡុងពេល​នេះ ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ជួប​ប្រទះ​នូវ​រលក​កំ​ដៅ​ដែល​នឹង​ដុត​កម្លោច​តំបន់​ជា​ច្រើន ជាមួយ​សីតុណ្ហភាព​ខ្ពស់​បំផុត ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​មាន​ចន្លោះ​ចាប់ពី ៤៣​អង្សា​សេ ទៅ ៤៤,៥​អង្សា​សេ ជា​ពិសេស​ចាប់ពី​ពាក់កណ្តាល​ខែមីនា ដល់​ដើមខែ​ឧសភា​។

គួរ​កត់​សម្គាល់ថា រៀង​រាល់​រដូវក្ដៅ ប្រទេស​ថៃ​តែងតែ​ជួប​ប្រទះ​នឹង​ព្យុះ​តាម​រដូវ ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​ខ្យល់​កន្ត្រាក់ រន្ទះ​បា​.​ញ់​ខែប្រាំង ហើយនឹង​ភ្លៀង​កក់ខែ ដែល​បាតុភូត​ធម្មជាតិ​ទាំងនេះ តែង​តែ​បង្ក​ឱ្យ​មានការ​ខូចខាត​យ៉ាងដំណំ ដោយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផលដំណាំ ភ្លើង​ឆេះ​ព្រៃ និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​.​តមនុស្ស ព្រមទាំង​សត្វ​។

អ្វី​ដែល​នាយកដ្ឋាន​ឧតុនិយម និង​អាជ្ញាធរ​ថៃ ជំរុញ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ហេតុ​ការណ៍​អគ្គិភ័យ និង​ភ្លើង​ឆេះ​ព្រៃ ដែល​មាន​ហានិភ័យ​ខ្ពស់​នា​រដូវប្រាំង​ឆ្នាំ​នេះ​។ ហើយ​ហានិភ័យ​សុខភាព ដែល​អាច​កើត​ចេញពី​រលក​កំ​ដៅ ក៏​ត្រូវ​បាន​ព្រ​មា​.​ន ជា​ពិសេស​ចំពោះ​ក្រុម​ជន​ងាយ​រង​គ្រោះ​ដូច​ជា ៖ មនុស្ស​ចាស់ កុមារ និង​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ជំងឺ​រ៉ាំរ៉ៃ ។ ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​បាន​ណែនាំ​ឱ្យ​ចៀសវាង​ការ​ស្ថិត​នៅ​ក្នុង​បរិយាកាស​ក្ដៅ​ខ្លាំង​ក្នុង​រយៈពេល​យូរ ព្រោះថា អាច​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​ជាដើម​។

កាសែត Bangkok Post បាន​ផ្សាយ​ថា សីតុណ្ហភាព​ខ្ពស់​បំផុត នឹង​គ្របដណ្តប់​បណ្តា​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ឦសាន ក្នុង​នោះ​រួម​មាន ៖ ខេត្ត​ឈៀង​រ៉ៃ​, ម៉ែ​ហុង​សុ​ន​, ណ​ង​ខៃ​, សា​ខុន​, ណា​ខន និង​ខេត្ត​ខន​ខេន​។ ខេត្ត​វាលទំនាប​កណ្តាល ដូច​ជា ៖ ណា​ខន​សុវណ្ណ​, ឧទៃ​ថា​នី និង ខេត្ត​ឆៃ​ណាត ដែល​ស៊ី​តណ្ណ​ភាព​នឹង​ឡើង​ដល់ ៤៤​អង្សា​សេ ។ ខណៈ​ពេល​ដែល​ខេត្ត​ភាគ​ខាងត្បូង ចាប់ពី​ខេត្ត​ប្រា​ចួប​គិរី​ខណ្ឌ ដល់​ខេត្ត​យ៉ា​ឡា នឹង​ឡើង​ដល់​កម្រិត ៤១​អង្សា​សេ ប្រហាក់ប្រហែល​នឹង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​ផង​ដែរ​។

បើ​តាម​សារព័ត៌មាន The Nation បាន​អះអាង​ថា ស្ថានភាព​ក្ដៅ​ខ្លាំង​ខុស​ពី​រាល់​ឆ្នាំ​នេះ ដោយសារ​តែ​ប្រទេស​ថៃ នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បាតុភូត​អែ​ល​នី​ណូ បូក​រួម​ជាមួយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​នឹង​គ្របដណ្តប់​ទៅ​លើ​ប្រទេស​ថៃ​ផ្នែក​ខាងលើ​។

ក្រៅពី​រលក​កំ​ដៅ គ្រោះ​រាំង​ស្ងួត គឺជា​រឿង​ប្រឈម ដោយសារ​បរិមាណ​ភ្លៀង​ធ្លាក់​តិច និង​បណ្តាល​ឱ្យ​ខ្វះខាត​ទឹក សម្រាប់​ផ្គត់ផ្គង់​លើ​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជា​ពិសេស​សម្រាប់​កសិកម្ម ខណៈ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ឆ្ងាយ​ពី​ប្រភព​ទឹក ត្រូវ​បាន​ជំរុញ​ឱ្យ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និង​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយ​ស្ថានភាព​ដ៏​លំបាក​នេះ​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ