ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! បុរស​ម្នាក់​បើកឡាន​បុ​.​ក​គេ រួច​ជួយ​ជូន​ទៅ​ពេទ្យ បែរជា​យក​លុយ និង​ទូរស័ព្ទ​រត់គេច​ខ្លួន

2 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-330 ក្នុង​ល្បឿន​លឿន រួច​បុ​.​ក​ពីក្រោយ​ម​ម៉ូតូ​១​គ្រឿង បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​ប្ដី​រង​របួសស្រាល ។ ខណៈ​ពេល​នោះ អ្នកបើកបរ​រថយន្ត​រូប​នោះ ក៏​ព្រម​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក ដើម្បី​សង្គ្រោះ ហើយ​ក៏ប្រើ​ល្បិ.ច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-330 ក្នុង​ល្បឿន​លឿន រួច​បុ​.​ក​ពីក្រោយ​ម​ម៉ូតូ​១​គ្រឿង បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​ប្ដី​រង​របួសស្រាល ។ ខណៈ​ពេល​នោះ អ្នកបើកបរ​រថយន្ត​រូប​នោះ ក៏​ព្រម​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក ដើម្បី​សង្គ្រោះ ហើយ​ក៏ប្រើ​ល្បិ.ច​យក​លុយ និង​ទូរ​សព្ទ ព្រមទាំង​ឯកសារ​របស់​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​របស់​ខ្លួន ដោយ​ធានា​អះអាង​ថា «​នឹង​ដោះស្រាយ​ជូន​ជន​រង​គ្រោះ​»​។ ប៉ុន្តែ​បន្ទាប់​ពី​ដឹក​ជន​រង​គ្រោះ​ដល់​មន្ទីរសម្ភព និង​ព្យាបាល​ជំងឺ​រួច ស្រាប់​បុរស​រូប​នេះ​ឆ្លៀតឱកាស​បើករថយន្ត​រត់គេច​ខ្លួន​បាត់ ដោយ​យក​ទាំង​លុយ និង​ទូរស័ព្ទ ព្រមទាំង​របស់របរ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​ទៅ​បាត់ លុះ​ជន​រង​គ្រោះ​ខ​ល​ទៅ ដើម្បី​ឱ្យ​ត្រឡប់​មក​វិញ ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង បុរស​រូប​នោះ​មិន​លើក​ទូរស័ព្ទ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​ភ្លើងស្តុប​វត្ត​ជន្លុង​ម្លូ ស្ថិត​ក្នុងភូមិ​ព្រែរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ខាងលើ​មានឈ្មោះ សួង សម្បូរ អាយុ​៣៨​ឆ្នាំ និង​ប្ដី​ឈ្មោះ ភឺន សុភ​ន អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1I-7559​។ ចំណែក​រថយន្ត​បង្ក​វិញ ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BC-5643 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ ជន​រូប​នេះ​បាន​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​រួម​មាន ៖ ទូរស័ព្ទ​ដៃ​១​គ្រឿង​, លុយ​ចំនួន​១៥០​ដុល្លារ​, ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល​, ឯកសារ​បង់ប្រាក់​ធនាគារ​, ថ្នាំពេទ្យ និង​កាត​ការងារ​រោងចក្រ ព្រមទាំង​មួក​សុវត្ថិភាព​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-330 មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ទៅ​បុ​.​ក​ចំ​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​ប្ដី​រង​របួសស្រាល រីឯ​ម៉ូតូ​វិញ រង​ការ​ខូចខាត​ខ្ទេច​១​កំណាត់​ខាងក្រោយ​»​។

ប្រភព​ដដែល បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា «​ក្រោយ​ពេល​កើតហេតុ ជន​បង្ក​ជា​ម្ចាស់​រថយន្ត​រូប​នោះ បាន​ធានា​អះអាង​ថា «​នឹង​ទទួលខុសត្រូវ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​»​។ បន្ទាប់​មក ជន​បង្ក​ក៏​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ ដាក់​ក្នុង​រថយន្ត​របស់​ខ្លួន រួច​បាន​ជួយ​លើក​សែង​ស្ត្រី​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត ហើយ​ដឹក​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​វិសាល នៅ​ម្ដុំ​ជម្ពូ​វ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ឆ្លៀតពេល​ដែល​ជន​រង​គ្រោះ​ភ្លេចខ្លួន បុរស​រូប​នោះ​ក៏​បាន​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ទាំងអស់​ខាងលើ រួច​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​»​។

ចំណែក​សាច់ញាតិ​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា «​បន្ទាប់​មក ជន​រង​គ្រោះជា​ប្ដី បាន​ទូរស័ព្ទ​ដើម្បី​សួរនាំ និង​ហៅ​ឱ្យ​បុរស​រូប​នោះ​ឱ្យ​ត្រឡប់​មក​វិញ ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង​ហើយ បុរស​ជា​ជន​បង្ក​រូប​នោះ​មិន​ទទួល​សោះ​។ ទើប​ពួក​គាត់​ដាក់​ពាក្យ​ប្ដឹង​ឱ្យ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​​រទេះ ជួយ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ