ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ស្រី​ស្រស់ ស៊ុន ស្រី​ពេជ្រ បង្ហោះ​សារ​ដាស់តឿន​រឿង​យកដៃ​គូជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​បង្ហោះ​សារ​ដាស់តឿន​ចំពោះ​អ្នក​ដែល​ត្រូវ​ជ្រើសរើស​ដៃគូ​ជីវិត​គួរ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​មុន​ធ្វើការ​សម្រេចចិត្ត ខណៈ​ពេល​ដែល​អ្នក​នាង​ជា​ស្ត្រី​មួយ​រូប ជួប​រឿង​ខកបំណង​ក្នុង​រឿង​ខាងលើ ក្លាយជា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​បង្ហោះ​សារ​ដាស់តឿន​ចំពោះ​អ្នក​ដែល​ត្រូវ​ជ្រើសរើស​ដៃគូ​ជីវិត​គួរ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​មុន​ធ្វើការ​សម្រេចចិត្ត ខណៈ​ពេល​ដែល​អ្នក​នាង​ជា​ស្ត្រី​មួយ​រូប ជួប​រឿង​ខកបំណង​ក្នុង​រឿង​ខាងលើ ក្លាយជា​ស្ត្រី​មេម៉ាយ​រហូត​មក​ទល់​នា​ពេល​នេះ។

តារាចម្រៀង​រូប​នេះ បាន​ចាត់​ទុក​ការ​ជ្រើសរើស​ដៃគូ​ជីវិត គឺជា​រឿង​សំខាន់​ក្នុង​ការ​កសាង​ជីវិត​គ្រួសារ​នា​ពេល​អនាគត ដោយ​មិនមែន​ចេះ​តែ​យក​ៗ​ឱ្យ​បាន​នោះ​ឡើយ ។

អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា «​ដៃគូ​ជីវិត គឺ​សំខាន់​ខ្លាំង​ណាស់ មិន​មែន​ចេះ​តែ​យក​ឱ្យ​បាន​ៗ​នោះ​ទេ បើ​រើស​ត្រូវ ជីវិត​អ្នក​នឹង​មានសំណាង​ដល់​ចាស់​កោង​ខ្នង ព្រោះ​អាច​រស់នៅ​ជាមួយ​មនុស្ស​ល្អ ចេះ​យល់ចិត្ត ដឹង​ទុក្ខ​ធុរៈ និង​មាន​គោលដៅ​រួម​គ្នា​ក្នុង​ការ​កសាង​គ្រួសារ​មួយ ដែល​មាន​តែ​ស្នាមញញឹម និង​សុភមង្គល​។ តែបើ​អ្នក​រើស​ដៃគូ​ជីវិត​ខុស នោះ​អ្នក​នឹង​ស្ដាយក្រោយ​អស់​មួយ​ជីវិត ស្ដាយ​ដែល​មិន​បាន​មើលចិត្ត​គ្នា​ឱ្យ​ច្បាស់លាស់​មុន​ពេល​រៀប​ការ​!» ។

នាង​បញ្ជាក់​ថា «​ពេល​ស្រឡាញ់​គ្នា​ដំបូង​ល្អ យូរ​ទៅ​ចេញ​ចរិត​អាត្មា​និយម មួយ​ថ្ងៃ​ៗ​គិតតែ​ធ្វើ​រឿង​អត់​ប្រយោជន៍ ជា​ពិសេស​ចូល​ចិត្ត​នាំ​បញ្ហា​ដាក់​ផ្ទះ​»​។

អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​លើក​ឡើង​បន្ថែម​ថា «​ស្រមៃ​ទៅ​មើល​ថា បើ​អ្នក​ត្រូវ​រស់នៅ​ជាមួយ​មនុស្ស​​បែប​នេះ តើ​វា​ពិបាក​ប៉ុណ្ណា? នេះ​ហើយ​ដែល​ចាស់​ៗ​តែងតែ​ផ្តាំ​ថា មុន​ជ្រើសរើស​អ្នក​ណា​ស៊ើប​ឱ្យ​ដឹង​ពី​ប្រវត្តិ ឬ​មើលចិត្ត​គ្នា​សិន​ទៅ បើ​ថា​ត្រូវចិត្ត ចាំ​រៀប​ការ​តាម​ក្រោយ ទើប​វា​មិនសូវ​ខុស​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​ជួប​រឿង​បែកបាក់​គ្រួសារ បន្ទាប់​ពី​នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​កាលពី​អំឡុង​ឆ្នាំ​២០២០ ខណៈ​ពេល​បច្ចុប្បន្ន នាង​កំពុង​រ៉ាប់រង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ចំនួន​២​នាក់​នៅ​ក្នុង​បន្ទុក ។

បើ​ទោះបីជា នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​មិន​ដែល​បញ្ចេញ​រឿងរ៉ាវ​ដែល​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​បែកបាក់​គ្រួសារ​ឱ្យ​មហាជន​បានដឹង​នោះ​ឡើយ​។ កន្លង​មក តារាចម្រៀង​ស្រី​រូប​នេះ បាន​ប្រកាន់​ជំហរ​នឹង​មិន​បញ្ចេញ​រឿងរ៉ាវ​បែប​បាក់​គ្រួសារ​ឱ្យ​គេ​ដឹង​ជា​ទូលំទូលាយ​នោះ​ឡើយ ដោយសារ​តែ​នាង​គិត​ថា មិន​ចង់ឱ្យ​កូន​ៗ​របស់​នាង​ដឹង​រឿង​នេះ ហើយ​មាន​អារម្មណ៍មិនល្អ​នៅ​ពេល​ពួក​គេ​ធំ​ដឹងក្តី ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​២​ក៏​ដោយ ប៉ុន្តែ​ជា​ធម្មតា អ្នក​នាង ស៊ុន ស្រី​ពេជ្រ តែងតែ​ប្រឹងប្រែង​តស៊ូ​ក្រោកឈរ​យ៉ាង​រឹង​មាំ ដើម្បី​អនាគត​កូន​ទាំង​២​របស់​នាង​។ អ្នក​នាង ស៊ុន ស្រី​ពេជ្រ បញ្ជាក់​ថា «​ក្រោយ​លែងលះ​ស្វាមី ទ្រព្យ​ជីវិត​ចុង​ក្រោយ​របស់​នាង​នោះ គឺ​មាន​តែ​កូនប្រុស​ស្រី​២​នាក់​នេះ​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ