ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ជំរុញ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ខិតខំ​រៀបចំ​​គ្រប់គ្រង​ការ​ប្រើប្រាស់ AI ឲ្យ​បាន​ត្រឹមត្រូវ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់ AI…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់ AI ឱ្យ​បាន​ត្រឹមត្រូវ សម្រាប់​បម្រើ​ដល់​ប្រយោជន៍​សង្គម និង​ប្រទេស​ជាតិ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (Artificial Intelligence-AI) អាច​បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ បាន​នាំ​គ្នា​គិតគូរ​រួច​ទៅ​ហើយ អំពី​គ្រោះថ្នាក់ នៃ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​តាម​រយ AI នេះ​ផង​ដែរ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​ការ​បង្កើត នូវ​ព័ត៌មាន​ក្លែងក្លាយ ឱ្យ​មានការ​វាយ​កាប់​ចាក់ មានការ​សងសឹក​ចុះឡើង​នេះ​ជា​បញ្ហា​គ្រោះថ្នាក់​ធំ ហេតុនេះ​ហើយ ដែល AI ចាប់ផ្តើម​មាន​បញ្ហា ហើយ​គ្រប់​ប្រទេស​ទាំងអស់​រហូត​ដល់​មានការ​គិតគូរ​ជា​ក្រប​ខណ្ឌ​អន្តរជាតិ​រួច​ទៅ​ហើយ ព្រោះ AI វា​វិវត្តន៍​មួយទៀត បច្ចេកវិទ្យា​ពី​មុន ត្រឹមតែ​យក​សំឡេង​ក្លែងក្លាយ​យក​មក​ដាក់ ឥឡូវ​ធ្វើ​រូប​ឱ្យ​និយាយ​ព័ត៌មាន​ចេញ​តែ​ម្តង ហើយ​នេះ គឺជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​ជាតិ​របស់​យើង ក៏​ដូច​ជា​សកលលោក​» ។

សម្ដេច​ធិ​បតី បន្ដ​ថា បច្ចេកវិទ្យា AI មិនមែន​អាក្រក់​ទាំង​អស់នោះ​ទេ បច្ចេកវិទ្យា​នេះ នឹង​ផ្តល់ នូវ​ថាមពល​ថ្មី ផលិតភាព​ថ្មី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ បើ​ប្រើប្រាស់​ក្នុង​ផ្លូវត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ