ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ធ្វើ​ឱ្យ​ប្រាសាទបាយ័ន មាន​ស្រះ​ទឹក​ឡើង​វិញ ដូច​ពី​សម័យ​បុរាណ

3 ខែ មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​តែ​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ផ្នែក​ទិសអាគ្នេយ៍ ជាប់​ប្រាសាទបាយ័ន ដែល​គេ​ជឿ​ថា ពី​មុន គឺជា​រចនា​សម្ពន្ធ​របស់​ស្រះ​ទឹក​បុរាណ ដើម្បី​សិក្សា​អំពី​កំណក​ដី…

ខេត្តសៀមរាប ៖ ក្រុម​អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​តែ​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ផ្នែក​ទិសអាគ្នេយ៍ ជាប់​ប្រាសាទបាយ័ន ដែល​គេ​ជឿ​ថា ពី​មុន គឺជា​រចនា​សម្ពន្ធ​របស់​ស្រះ​ទឹក​បុរាណ ដើម្បី​សិក្សា​អំពី​កំណក​ដី និង​ទំហំ​ស្រះ​នោះ ដើម្បី​ឈាន​ទៅ​រក​ការ​ស្ដារ​ស្រះ​ស្ដុក​ទឹក ឲ្យ​មាន​ឡើង​វិញ ដូច​កាលពី​សម័យ​បុរាណ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤​នេះ ។

បុរាណ​វិទូ លោក ខៀវ ច័ន្ទ មាន​ប្រសាសន៍​ថា កំណាយ​ដែល​ក្រុមការងារ​កំពុង​ធ្វើ​នោះ គឺជា​កំណាយ​សង្គ្រោះ ដែល​ជា​គម្រោង​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ សម្រាប់​សិក្សា ដើម្បី​ចង់​ដឹង​ឱ្យ​ប្រាកដ​ថា តើ​រចនា​សម្ពន្ធ​របស់​ស្រះ​កាលពី​សម័យ​បុរាណ មាន​ទំហំ​ប៉ុណ្ណា ? តើ​មាន​អ្វីខ្លះ នៅ​តាម​ច្រាំង និង​មាត់​ស្រះ ? ហើយ​តើ​អាចម៍ដី​ដែល​លុប​ស្រះ​នេះ គឺជា​ដី ដែល​ហូរ​ច្រោះ​មក​តាម​ទឹក ឬ​ក៏​ជា​អាចម៍ដី ដែល​គេ​ចាក់​លុប​នៅ​ក្រោយ​ពេល​ដែល​អង្គរ ត្រូវ​គេ​បោះបង់​ឋានៈ​ជា​រាជធានី ? ។

លោក ខៀវ ច័ន្ទ ឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ ក្នុង​គោលបំណង​សិក្សា អំពី​ទំនាក់ទំនង​រវាង​ស្រះ​ទឹក និង​កំពែង​បុរាណ ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​រចនា​សម្ពន្ធ​របស់​ស្រះ​ទឹក​សម័យ​បុរាណ​នោះ មាន​ទំហំ​ត្រឹមណា​ឱ្យ​ពិតប្រាកដ ? ។

ក្រុម​អ្នក​បុរាណ​វិទូរ ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ណា ដែល​អ្នកជំនាញ​បាន​សិក្សា​ស្រាវជ្រាវ​ពី​ទំហំ​ស្រះ មាត់ច្រាំង​ស្រះ និង​ជម្រៅ​ស្រះ​បុរាណ​ទៅ​តាម​ប្រវត្តិសាស្ត្រ​រួចរាល់​ហើយ​នោះ គឺ​ក្រុមការងារ​នឹង​ស្ដារ​ស្រះ​បុរាណ​ដើម្បី​ឱ្យ​ស្ដុក​ទឹក​មាននៅ​ប្រាសាទបុរាណ​បាយ័ន​ឱ្យ​ដូច​សម័យកាល​បុរាណ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ