ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ​ហាម​ពិធីករ ពិធី​ការិនី ផ្សព្វផ្សាយ​ការ​សេព​គ្រឿង​ស្រវឹងនៅ​លើ​ឆាក​តន្ដ្រី

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ហាម​មិន​ឲ្យ​ពិធីករ ពិធីការ​រិ​នី ធ្វើការ​ផ្សព្វផ្សាយ​ការ​សេព​គ្រឿង​ស្រវឹង នៅ​លើ​ឆាក​តន្ត្រី នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ហាម​មិន​ឲ្យ​ពិធីករ ពិធីការ​រិ​នី ធ្វើការ​ផ្សព្វផ្សាយ​ការ​សេព​គ្រឿង​ស្រវឹង នៅ​លើ​ឆាក​តន្ត្រី នោះ​ទេ ។

ការ​ប្រកាស​នេះ បន្ទាប់​ពី​សម្តេច​ធិ​បតី បាន​ឲ្យ​ក្រសួង​ព័ត៌មាន ធ្វើការ​ហាមឃាត់​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ កុំ​ធ្វើការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង មាន​រូបភាព​ដូច​ជា​គាស់​កំប៉ុង​នៅ​ឆាក និង​កញ្ចក់​ទូរទស្សន៍ ជាដើម ។

ការ​លើក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​បាន​ណែនាំ​ឱ្យ​ឯកឧត្ដម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ធ្វើការ​ពិនិត្យ​រឹង​បណ្ដឹង ការ​បើកបរ​ដោយ​សេព​គ្រឿង​ស្រវឹង​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ក្នុង​ពិធី “​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​” នា​រសៀល​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ មក​រា ២០២៤ សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ប្រកាស​ហាម ពិធីករ ពិធី​ការិនី កុំ​ធ្វើការ​ផ្សព្វផ្សាយ​សកម្មភាព​សេព​គ្រឿង​ស្រវឹង​នៅ​លើ​ឆាក​តន្ដ្រី ។

សម្ដេច​ធិ​បតី បាន​ក្រើនរម្លឹក គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ហៅ​មនុស្ស​ឱ្យ​ឡើង​ទៅ​លើ​ឆាក ហើយ​គាស់​គ្រឿង​ស្រវឹង ដែល​ជា​កំហុស​ខុសឆ្គង​យ៉ាង​ខ្លាំង​។ ចំណែកឯ ក្រមសីលធម៌ និង​ការ​ទទួលខុសត្រូវ​របស់​អ្នក​សារព័ត៌មាន ត្រូវ​រួម​គ្នា​ទប់ស្កាត់ នៃ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ នៃ​គ្រឿង​ស្រវឹង ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​រួម​គ្នា​រក្សា​តម្លៃ​និង​ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ឱ្យ​បាន​ខ្ជាប់ខ្ជួន ។

សូម​ជម្រាប​ជូន​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់ និង​ឈ្លាសវៃ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​នីតិកាល​ទី​៦ និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ កាន់តែ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត ស្រប​តា​មកា​រវិ​វត្ត​រីក​ចម្រើន នៃ​បច្ចេកវិទ្យា ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ចម្រុះ និង​គ្រប់​ទស្សនៈ បាន​និង​កំពុង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​សកម្ម ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ព្រឹត្តិការ​ណ៏ ឬ​ហេតុ​ការ​ផ្សេង​ៗ ដែល​បាន​កើតឡើង​ទាំង ក្នុង​ប្រទេស និង​ពិភពលោក ។ បន្ថែម​ពី​នេះ ភាព​សម្បូរ​បែប នៃ​មធ្យោបាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក៍បាន​អនុញ្ញាត​ឱ្យ​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ