ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស៥មានពលរដ្ឋមិនដល់១០០នាក់ផងមកលេងកម្ពុជា ៖ តើប្រទេសណាខ្លះ?

3 ខែ មុន

យើង​ប្រហែលជា​ដឹង​ច្រើន​អំពី​អ្នកទេសចរ​មក​ពី​បរទេស​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​មក​លេង ប្រទេស​កម្ពុជា ។ ប៉ុន្តែ​យើង​មិន​បានដឹង​ឡើយ​ថា ប្រទេស​ណា​ដែល​មាន​ប្រជាជន​មក​លេង កម្ពុជា​តិច​ជាងគេ​បំផុត ។ សូម​ជម្រាប​ថា មាន​ប្រទេស​៥​ដែល​មាន​ប្រជាជន​មិន​ដល់​១០០​នាក់​ផង​មក​លេង​កម្ពុជា ។…

យើង​ប្រហែលជា​ដឹង​ច្រើន​អំពី​អ្នកទេសចរ​មក​ពី​បរទេស​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​មក​លេង ប្រទេស​កម្ពុជា ។ ប៉ុន្តែ​យើង​មិន​បានដឹង​ឡើយ​ថា ប្រទេស​ណា​ដែល​មាន​ប្រជាជន​មក​លេង កម្ពុជា​តិច​ជាងគេ​បំផុត ។

សូម​ជម្រាប​ថា មាន​ប្រទេស​៥​ដែល​មាន​ប្រជាជន​មិន​ដល់​១០០​នាក់​ផង​មក​លេង​កម្ពុជា ។ កាលពី​ឆ្នាំ​២០២៣ កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដល់​ទៅ​៥,៤​លាន​នាក់ ។ ប៉ុន្តែ​មាន​ប្រទេស​៥​មាន​ពលរដ្ឋ​មិន​ដល់​១០០​នាក់​ផង មក​លេង​ប្រទេស​កម្ពុជា​យើង ។

ស្ថិតិ​បាន​បង្ហាញ​ថា អ្នកទេសចរ​មក​ពី​ម៉ូ​ណា​កូ​មក​លេង​នៅ​កម្ពុជា មាន​ចំនួន​តែ​១៤​នាក់​ប៉ុណ្ណោះ ហើយ​មក​ពី​កុង​ហ្គោ មាន​១៦​នាក់ មក​ពី​កា​តា​មាន​៤៨​នាក់ ដែនដី​ប៉ា​ឡេ​ស្ទី​ន​៥៩​នាក់ និង​ហុង​ឌុ​យ​រ៉ា​សមាន ៧៩​នាក់ ។ មក​ដល់​ពេល​នេះ ម៉ូ​ណា​កូ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រជាជាតិ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីបអឺរ៉ុប ដោយ​មាន​ផ្ទៃដី​ត្រឹមតែ​២,០៨ គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជាតិ​ត្រឹមតែ​ប្រមាណ​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ប្រទេស​នេះ គឺជា​ប្រទេស​ដែល​មាន​ទំហំ​តូច និង​ចំនួន​ប្រជាជន​តិច​បំផុត​នៅ​លើ​ពិភពលោក​នេះ ។

កុង​ហ្គោ គឺជា​ប្រទេស​មួយ​ដែល​មាន​ទីតាំង​ភូម​សាស្ត្រ​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ភាគ​កណ្តាល​ដែល​មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង​១០០​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​ដ៏​ធំ​ពោល គឺ​រហូត​ដល់​ទៅ​ជាង​២,៣​លាន​គីឡូ​ម៉ែត្រការ៉េ ។ ប្រទេស​កា​តា ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៣​លាន​នាក់ និង​មាន​ផ្ទៃដី​តែ​១១.៥៨១​គីឡូ​ម៉ែត្រការ៉េ ។ ប្រទេស​នេះ គឺជា​ប្រទេស​ដែល​មាន​កម្រិតជីវភាព​ធូ​ធារ​មួយ​នៅ​លើ​ពិភពលោក ។

ដែនដី​ប៉ា​ឡេ​ស្ទី​ន​វិញ មិនមែន​ជា​រដ្ឋ​ឯករាជ្យ​ទេ ប៉ុន្តែ​មាន​ដែនដី​ទំហំ​ប្រមាណ​ជា​៦.០២០ គីឡូ​ម៉ែត្រការ៉េ ដោយ​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​ជាង​៥​លាន​នាក់ ហើយ​នៅ​ពេល​នេះ​កំពុង​តែ​ជាប់ដៃ​នៅ​ក្នុង​សង្គ្រាម​នៅ​ហ្គា​ហ្សា​ជាមួយនឹង​អ៊ី​ស្រា​អែ​ល​ថែម​ទៀត ។

ហុង​ឌុ​យ​រ៉ា​ស​ជា​ប្រទេស​មួយ​មាន​ប្រជាជន​ប្រមាណ​ជា​ជិត​១០​លាន​នាក់​នៅ​លើ​ផ្ទៃដី​ដែល​មាន​ទំហំ ១១២.៤៩២ គីឡូ​ម៉ែត្រការ៉េ ។ ប្រទេស​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អា​មេ​រិ​ក​កណ្តាល ។ ឯណោះ មាន​កំណើន​ដល់​ទៅ​ជិត​១៣៩​ភាគរយ នៅ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​កម្ពុជា​ច្រើន​ជាងគេ​ទាំង​៥​មាន ថៃ វៀតណាម ចិន ឡាវ និង​អា​មេ​រិ​ក ។ ចុះ​មាន​ដឹង​ថា តើ​ពលរដ្ឋ​មក​ពី​ប្រទេស​ណា​មក​លេង​កម្ពុជា​តិច​ជាងគេ​ទាំង​៥​វិញ​ទេ ?

តាម​ស្ថិតិ​ដែល​ក្រសួង​បាន​ប្រកាស​ពេញ​មួយ​ឆ្នាំ​២០២៣ ក្នុង​ចំណោម​ទេសចរ​បរទេស ៥,៤ លាន​នាក់​មក​លេង​កម្ពុជា​នោះ ទេសចរ​ថៃ​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត គឺ​ជិត​២​លាន​នាក់ បន្ទាប់​មក​វៀតណាម​ជាង​១​លា​នាក់ ចិន​ជាង​កន្លះ​លាន ឡាវ​ជិត​ជាង ៣៧ ម៉ឺន​នាក់ ហើយ​អា​មេ​រិ​ក​ជាង ១៨ ម៉ឺន​នាក់ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ