ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ ឆាបឆេះឃ្លាំង ស្តុកសម្ភារះប្រើប្រាស់ របស់ភូមិ គ្រឹះមួយ កន្លែង នៅគោកឃ្លាង យ៉ាង សន្ធោសន្ធៅ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក អីវ៉ាន់ និងរបស់របរប្រើប្រាស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាម​ផ្លូវ​​តាមបណ្តោយ ផ្លូវលេខ ២០១១ ក្នុង ភូមិ ដំណាក់…

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក អីវ៉ាន់ និងរបស់របរប្រើប្រាស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាម​ផ្លូវ​​តាមបណ្តោយ ផ្លូវលេខ ២០១១ ក្នុង ភូមិ ដំណាក់ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ត្រូវបាន​អគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតស្ទើរតែទាំងស្រុង។ ហេតុ​ការណ៍​នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២៤ ហើយ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍ បាញ់​ពន្លត់។

តាមព័ត៌មាន​ ឃ្លាំង ដែលត្រូវភ្លើងឆេះនោះ ធ្វើពីថ្ម ប្រក់គ្រឿង មានទំហំប្រមាណ ៥ម៉ែត្រ គុណ ជាង ១០ម៉ែត្រ ស្ថិតនៅកៀនរបងភូមិគ្រឹះផ្នែកខាងជើង​។ ​

ព័ត៌មាន អោយដឹងថា នៅមុនពេល​កើត​ហេតុ​ស្រាប់​តែភ្លើង បានឆាបឆេះ សម្ភារៈ ក្នុងឃ្លាំង​យ៉ាង​សន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នាំគ្នា ជួយ​បាញ់​ពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏បានហៅ រថយន្តពន្លត់អគ្គិ​ភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់​ពន្លត់។

នគរបាល អោយដឹងថា អគ្គិភ័យនេះ បណ្តាលទុស្សេកាប៊ីន ភ្លើងនៅជាប់នឹងឃ្លាំង ហើយ​អណ្តាត​ភ្លើង បានឆេះរាល​ដាល​ទៅសម្ភារៈ ក្លាយជាអគ្គិភ័យតែម្តង។

តាមនគរបាល​ សម្ភារៈប្រើប្រាស់ រួមទាំងរបស់របរមួយ​ចំនួន​ទៀត ត្រូវភ្លើង​ឆាប់​ឆេះ រង​​ការ​​ខូច​​ខាត​ស្ទើរ​តែទាំងស្រុង។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្ស រងគ្រោះថ្នាក់ឡើយ៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ