ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ ស្នើ​ឱ្យ​រួម​គ្នា​ជួយ​លើក​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ

3 ខែ មុន
  • ភ្នំពេញ

អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ បាន​ស្នើ​ដល់​មហាជន​ឱ្យ​រួម​គ្នា​ចូលរួម​លើ​តម្លៃ​នៃ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នេះ សិល្បៈ​បុរាណ​ខ្មែរ​ហាក់​នៅ​មាន​គម្លាត​​ឆ្ងាយ​ខ្លាំង​ពី​សិល្បៈ​សម័យ ពាក់ព័ន្ធ​ទៅ

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ បាន​ស្នើ​ដល់​មហាជន​ឱ្យ​រួម​គ្នា​ចូលរួម​លើ​តម្លៃ​នៃ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នេះ សិល្បៈ​បុរាណ​ខ្មែរ​ហាក់​នៅ​មាន​គម្លាត​​ឆ្ងាយ​ខ្លាំង​ពី​សិល្បៈ​សម័យ ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ ។

ការ​លើក​ឡើង​ពី​អតីត​តារាភាពយន្ត​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បានឃើញ​នូវ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ជុំវិញ​ទុក្ខ​កង្វល់ និង​ការ​មិន​សប្បាយចិត្ត​ចំពោះ​សិល្បករ​បុរាណ ចំពោះ​ការ​មិនសូវ​ឱ្យ​តម្លៃ​សម្រាប់​​ការ​សម្តែង​ម្ដង​ៗ បើ​ប្រៀបធៀប​ការ​សម្តែង​សិល្បៈ​សម័យ គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង ។

លោក យស បូវណ្ណៈ បានលើកឡើងតាមរយៈសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមថា «វប្ប​ធម៌​រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ! នេះជាពាក្យពេចន៍ដូនតាខ្មែរយើងផ្តែផ្តាំ ! ខ្ញុំបាទ យស បូវណ្ណៈ ជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប ទទួលបន្ទុកក្រៅប្រទេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក សូមកូនខ្មែរជួយពិចារណា និងចូលរួមថែរក្សា ការពារ អភិរក្សទាំងអស់គ្នា និងជួយលើកតម្លៃសិល្បៈវប្បធម៌ជាតិខ្មែរយើងផង កុំត.ថ្លៃអី»។

លោកបញ្ជាក់ថា «ថ្វីដ្បិតសម្ដែងត្រឹម៣០នាទី ឬ១០នាទីក្តី តែត្រូវរៀបចំខ្លួន និងសម្លៀកបំពាក់អស់រយៈពេលពេញមួយថ្ងៃ ដើម្បីគ្រងគ្រឿង និងមកុដដ៏ធ្ងន់នេះ»។ លោកថា «ខ្ញុំបាទ យស បូវណ្ណៈបម្រើលើវិស័យសិល្បៈ វប្បធម៌ខ្មែរ តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នកាលនេះ រួមទាំងវិស័យភាពយន្តខ្មែរយើងផងដែរ ហើយក៏បន្តបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរដល់កូនៗខ្ញុំទាំង៣នាក់ ក្លាយជា​នាដការិនី និងឧត្តមភរិយាខ្ញុំ និងកូនខ្មែរយើងនៅឯនាយសមុទ្រ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេ​រិក ដើម្បីចូលរួមបម្រើក្នុងសង្គម និងបង្ហាញអំពីអត្តសញ្ញាណខ្មែរយើងពិតប្រាកដ ដល់ជនបរទេស​ឱ្យគេបានស្គាល់ យល់ គោរពស្រឡាញ់ នូវឃឿនសិល្បៈវប្បធម៌ខ្មែរ ដែលសម្បូរបែបរបស់ដូនតាខ្មែរ ដែលលោកបានបន្សល់ទុកមកឱ្យយើងកូនខ្មែរគ្រប់ៗគ្នា»។

ជា​ការ​កត់សម្គាល់ ជុំវិញ​បញ្ហា​នេះ​ដែរ កន្លង​មក ព្រឹទ្ធាចារ្យ​សិល្បៈ លោក ព្រឿ​ង​ ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា «​លោក​មិន​ច្រណែន ឬ​អន់ចិត្ត​អ្វី​ចំពោះ​ការ​ឱ្យ​តម្លៃ​ជួល​ពេល​ទៅ​សម្តែង​ម្ដងនោះ​ទេ​។ ប៉ុន្តែ​លោក​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​ពិចារណា នៅ​ពេល​ដែល​ជួល​ក្រុម​បុរាណ​សម្ដែង​ម្ដង​ៗ ដែល​គ្នា​ជាង​១០០​នាក់​ក្នុង​កម្មវិធី​ធំ​មួយ ឱ្យ​តម្លៃ​មិន​ស្មើ​អ្នកសិល្បៈ​សម័យ​ល្បី​មួយ​រូប​ផង​»​។

លោក​បញ្ជាក់​ថា «​ការ​ពិត យើង​ក៏​មានការ​រង្កៀស​ចិត្ត​ដែរ​! ឧទាហរណ៍ ៖ យើង​ចេញ​ទៅ​សម្ដែង​ម្ដង​មាន​គ្នា​១៥០​នាក់ ទាំង​អ្នក​តែងខ្លួន អ្នកភ្លេង និង​អ្នក​សម្ដែង ហើយ​ខាង​ក្រុម​សម័យ មាន​១៥​នាក់ គេ​ទួល​បាន​ម្នាក់​៣០០០​ដុល្លារ ចំពោះ​អ្នក​ល្បី​ខ្លាំង ។ ចំណែក​ពួក​ខ្ញុំ ទៅ​មួយ​ក្រុម​ជាង​១០០​នាក់ សុំ​តែ​១០០០​ដុល្លារ នៅ​ត​.​ថ្លៃ​ទៀត សូម​ពិចារណា​មើល តើ​យុត្តិធម៌ ឬ​អត់0x017d7 យើង​មិន​ចង់បាន​ដល់​ស្មើ​គេ ឬ​សុំ​៥០% នៃ​គេ​នោះ​ទេ តែ​យើង​សុំ​ត្រឹម​តម្លៃ​អ្នក​ល្បី​ម្នាក់ ចែក​ឱ្យ​យើង​មួយ​ក្រុម​ក៏​បាន​ដែរ តែ​សូមកុំ​ត​.​ថ្លៃ​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ