ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ស​ប្ដា​ហ៍​ដើមឆ្នាំ​ថ្មី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យជិត៧០០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ទូ​ទាំង​ប្រទេស

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍ គិត​ពី​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍ គិត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​ថ្មី​នេះ យ៉ាង​ហោច​ណាស់​មាន​ជនសង្ស័យ ៦៨២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន លើ​បទល្មើស​គ្រឿងញៀន (​ធន់​មធ្យម​) សរុប​២៩០​ករណី នៅ​ទូ​ទាំង​ប្រទេស ។

អ្នកនាំពាក្យ​រង បាន​លើក​ឡើង​ថា តួលេខ​នេះ គឺជា​លទ្ធផល​ទូ​ទាំង​ប្រទេស ដែល​សមត្ថកិច្ច​គ្រប់​ផ្នែក​សំខាន់​ៗ នៃ​ក្រសួងមហាផ្ទៃ​របស់ បាន​ប្រតិបត្តិការ​យ៉ាង​យកចិត្តទុកដាក់ ប្រកបដោយ​ការ​ទទួលខុសត្រូវ ស្រប​តាម​នីតិវិធី ដែល​កំណត់​ដោយ​ច្បាប់ និង​មានការ​ចូលរួម​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យ​រង​រូប​នេះ បាន​បង្ហើប​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំង ៦៨២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធន​ល្មម ខណៈ​សមត្ថកិច្ច ក៏​បាន​ចាត់ការ​លើ​ករណី​ជួយ​ដូរ​ទ្រង់ទ្រាយ​ធំ​មួយ​ករណី​ផង​ដែរ នៅ​ថ្ងៃ​ទី​៨ ខែមករា ។

ករណី​ទ្រង់ទ្រាយ​ធំ​នេះ កើតឡើង​នៅ​ច្រករបៀង​អូរ​តា​លឹ​ម ក្នុងភូមិ​សាស្ត្រ ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ព្រះ​វិហារ ដោយ​ចាប់​យក​វត្ថុ​តាង​មាន​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ១៦០​កញ្ចប់ ទម្ងន់ ១៥៩​គីឡូ ក្រាម និង ៤៤៩.៨៦​ក្រាម និង​គោ​យន្ត​កន្ត្រៃ ០១​គ្រឿង ខណៈ​ជនសង្ស័យ ០២​រូប ភេទ​ប្រុស​រត់គេច​ខ្លួន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ។

លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​នេះ​ដែរ គឺជា​ការ​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង អនុវត្ត​តួនាទី​ភារកិច្ច បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ពី​សំណាក់​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បណ្ដា​ស្នងការដ្ឋាន​រាជធានី​ខេត្ត និង​អធិដ្ឋាន ក៏​ដូច​ជា​ប៉ុស្តិ៍​នគរបាល​នៅ​ទូ​ទាំង​ប្រទេស ហើយ​ការ​អនុវត្ត​នេះ គឺជា​ទិស​ដៅ​អាទិភាព​មួយ ក្នុង​ចំណោម​ទិស​ដៅ​អាទិ ភាព​ទាំង​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រ សួង​មហាផ្ទៃ បាន​ដាក់​ចេញ​បន្ទាប់​ពី​លោក​បាន​កាន់​តួនាទី​នេះ​។ ទិស​ដៅ​អាទិភាព​ទាំង​៦​នោះ រួម​មាន បញ្ហា​គ្រឿងញៀន បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ក្រុម​ក្មេង​ទំនើង បញ្ហា​ចរាចរណ៍ ការ​ជួញដូរ​មនុស្ស និង​បញ្ហា​នានា​ដែល​កើត ឡើង​តាម​បណ្ដា​ព្រំដែន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ