ជាប្រផ្នូលអ្វី? រឿងចម្លែក ផ្ទះមានមនុស្សស្លា.ប់ពេលថ្ងៃ លុះពេលយប់មានសត្វហើរចូលផ្ទះ
រាជធានីភ្នំពេញ៖ បងប្អូនខ្មែរយើងតែងមានជំនឿលើរឿងផ្សេងៗគ្នា ជុំវិញហេតុការណ៍អ្វីមួយដែល
រាជធានីភ្នំពេញ៖ បងប្អូនខ្មែរយើងតែងមានជំនឿលើរឿងផ្សេងៗគ្នា ជុំវិញហេតុការណ៍អ្វីមួយដែល
រាជធានីភ្នំពេញ៖ បងប្អូនខ្មែរយើងតែងមានជំនឿលើរឿងផ្សេងៗគ្នា ជុំវិញហេតុការណ៍អ្វីមួយដែលកើតឡើង។ ជាក់ស្តែង ថ្មីៗនេះ ក៏មានរឿងរ៉ាវ ឬអាចនិយាយបានថា មានរឿងចម្លែកមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ នោះគឺ «ផ្ទះមានមនុស្សស្លាប់ពេលថ្ងៃ លុះពេលយប់មានសត្វហើរចូលផ្ទះ»។ តើនេះជាប្រផ្នូលអ្វីទៅ?
បើតាមព្រះវិរិយធម្មញាណពៅ ស៊ត គង់នៅវត្តថាន់ កុដិលេខ១ ក្នុងរាជធានីភ្នំពេញ បានមានថេរដីកាថា ពាក់ព័ន្ធរឿងនេះផងដែរ ដោយហេតុថា ប៉ុន្មានថ្ងៃនេះ គឺអ្នកស្រុកអ្នកភូមិនៅក្បែរអាត្មា ពួកគាត់ផ្អើលរឿងចម្លែកមួយទាក់ទងនឹងសត្វទោម ហើយបើតាមតែដំណឹងគឺផ្ទះមីងម្នាក់ កូនរបស់គាត់លង់ទឹកស្លាប់ពេលថ្ងៃ ហើយសត្វនឹងហើរចូលផ្ទះនៅពេលយប់ ។ ហើយសត្វនេះទៀតសោត សូមបញ្ជាក់ថា មិនមែននៅស្រុកនៅភូមិនេះទេ អត់ដឹងថាវាមកពីណាទេ ។ វារឿងចម្លែកត្រង់ថា ផ្ទះនោះមានមនុស្សស្លាប់ពេលថ្ងៃ សត្វនឹងហើរមកតែម្តង ហើយអ្នកស្រុក អ្នកភូមិនៅទីនេះ ពួកគាត់មានពិធី ដែលគេហៅថាជាពិធីដែលបញ្ជូនសត្វនេះទៅវិញ ឬក៏ពិធីអន្ទងព្រលឹងសត្វនេះទៅស្រុកទៅភូមិវាវិញ គឺវាអត់ទៅទេ ។ នេះបើតាមដំណឹងពីអ្នកស្រុកអ្នកភូមិនិយាយ ។
ព្រះវិរិយធម្មញាណពៅ ស៊ត បានបន្តថា ហើយសត្វនេះផងដែរ អ្នកខ្លះគេហៅសត្វទោម ហើយខ្លះទៀតគេហៅថាសត្វត្លុំព្រៃ អាត្មាអត់ស្គាល់ដែរ ។ ហើយសូមបញ្ជាក់នៅស្រុក នៅភូមិនេះ អត់មានអ្នកណាមួយចិញ្ចឹមសត្វនឹងទេ ។ សត្វនេះ បើតាមអាត្មាស្មានថា វាហើរមកពីព្រៃភ្នំក៏មិនដឹង អាត្មាក៏មិនយល់ដែរ ។ ហើយរឿងដែលចម្លែក ហើយអ្នកស្រុក អ្នកភូមិដែលគេចម្លែក និងឆ្ងល់នោះ គឺផ្ទះផ្សេងៗ វាមិនហើរចូល បែរជាហើរចូលផ្ទះដែលមានអ្នកស្លាប់ហើយពេលថ្ងៃ ហើយសត្វនឹងហើរចូលពេលយប់អញ្ចឹង ។ វាចម្លែកអញ្ចឹង ។ ហើយមិនដឹងរឿងរ៉ាវនឹងវាយ៉ាងមិចយ៉ាងម៉ាទេ ទាក់ទងនឹងអបិយជំនឿនឹង ដល់តែសួរចាស់ៗ និងអ្នកស្រុក អ្នកភូមិនៅទីនេះ ។
ញាតិញោមចង់ដឹង និងជ្រាបច្បាស់រឿងនេះទៀត អាត្មា និងជួបសម្ភាសន៍ម្តាយរបស់ក្មេងម្នាក់ ដែល ក្មេងប្រុសរងគ្រោះរូបនោះគឺឮថាល.ង់ទឹកស្លា.ប់នៅពេលថ្ងៃ ហើយសត្វនេះហើរចូលមកនៅពេលយប់ ។
ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបានរៀបរាប់ឱ្យដឹងថា កូនរបស់គាត់បានស្លា.ប់នៅវេលាម៉ោង១២ថ្ងៃត្រង់ ហើយសត្វនោះហើរចូលមកនៅវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រ ។ បន្ទាប់ពីឃើញសត្វនេះហើរចូលមកបែបនេះ ម្តាយក្មេងប្រុសដើរសួរអ្នកស្រុកភូមិអស់ហើយ តែមិនដឹងមកពីណាទេ ។
ព្រះវិរិយធម្មញាណពៅ ស៊ត បានមានថេដីកាថា រឿងរ៉ាវនឹង បើតាមអបិយជំនឿខ្មែរយើងថា ផ្ទះនៅភូមិនេះមានច្រើនណាស់ មិនមែនផ្ទះតែមួយទេ ចុះហេតុអ្វីមិនទៅផ្ទះផ្សេង បែរជាមកផ្ទះនេះ អញ្ចឹងបានន័យថាពពួកទាំងអស់នេះវាមក វាសុទ្ធតែមានហេតុការណ៍អីមួយហើយ ក៏ប៉ុន្តែគ្រាន់តែថាយើងអត់ដឹង ។ អញ្ចឹងអាត្មាថា មានតែយើងសួរចាស់ទុំអ្នកនៅទីនេះទៅ ។
បន្ទាប់មកម្តាយក្មេងរងគ្រោះបានប្រាប់ថា សួរគេហើយ រកគេទាយហើយ គេថាបារមីព្រះគន្លង ។
អាត្មាមិនសូវដឹងរឿងនេះដែរ បើតាមឪពុកម្តាយក្មេងថា បារមីព្រះគន្លង ។
ម្តាយរបស់ក្មេងរងគ្រោះបានសុំអោយព្រះតេជគុណជួយថាតើត្រូវធ្វើយ៉ាងណា រឿងសត្វហើរចូលផ្ទះនឹង ។
ព្រះតេជគុណបានតបថា បើតាមគំនិតយោបល់របស់អាត្មាគិតថា បើសត្វចូលមក បើមកបានសុខអោយសុខទៅចុះ ប៉ុន្តែបើមកនាំគ្រោះ នាំភ័យ នាំចង្រៃដល់ស្រុកភូមិនេះ ឬក៏ម្ចាស់ផ្ទះនេះ យើងមានធ្វើពិធី មានកិច្ច អញ្ជើញគេទៅវិញទៅ អានឹងគឺជាវិធីបុរាណខ្មែរយើងមិនដែលចោលទេ ។
ម្តាយក្មេងបានប្រាប់ព្រះតេជគុណថា បានអោយចាស់ទុំធ្វើពែរជូនគេទៅវិញហើយ តែគេអត់ទៅទេ គេនៅនឹង ។
ទាក់ទងនឹងសត្វហើរចូលផ្ទះ ជាចៃដន្យពេលដែលកូនរបស់គាត់ស្លាប់ពេលថ្ងៃ ហើយសត្វនឹងហើរចូលពេលយប់ ។ ជុំវិញរឿងរ៉ាវទាំងអស់នេះ ទាក់ទងរឿងអបិយជំនឿ រឿងជឿមិនជឿយ៉ាងណាយ៉ាងណី អាត្មាអត់ហ៊ានសន្និដ្ឋានទេ អាស្រ័យទៅលើចាស់ទុំ និងមហាជនជាអ្នកជឿទេ ។
អាត្មាសូមខន្តីអភ័យទោសពីសំណាក់ញាតិញោមទាំងអស់ ប្រសិនបើអាត្មានិយាយទាក់ទងនឹងរឿងអបិយជំនឿក្តី ទាក់ទងនឹងរឿងសត្វហើរចូលផ្ទះនេះក្តី គឺអាត្មាអត់មានគោលបំណងអ្វីទេ គ្រាន់តែថាចង់ចែករំលែកអោយញាតិញោមជួយបញ្ចេញជាមតិយោបល់ ៕
ចែករំលែកព័តមាននេះ