ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ អ្នកនយោបាយ​ចាស់វស្សា គួរតែ​អបអរសាទរ​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បារាំង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ប្រទេស​បារាំង ទោះបីជា​មិន​បញ្ចេញ​ឈ្មោះ​ចំ​ក្តី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ស្នើ​លោក​សម…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ប្រទេស​បារាំង ទោះបីជា​មិន​បញ្ចេញ​ឈ្មោះ​ចំ​ក្តី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ស្នើ​លោក​សម រ​ង្ស៊ី ដែល​សម្តេច​ចាត់​ទុក​ថា ជា​អ្នកនយោបាយ​ចាស់វស្សា គួរតែ​អបអរ​សារ​ទរ​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បារាំង​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ រស់នៅ​ក្នុង​ទ្វីបអឺរ៉ុប នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា សម្តេច​មិន​បន់​ឱ្យ​អ្នកនយោបាយ​វ័យ​ចំណាស់​ម្នាក់ ស្រលាញ់​សម្តេច ឬ​ឈប់​រិះគន់​នោះ​ទេ ប៉ុន្ដែ​គួរតែ​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែរ​ផ្ដល់​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​អ្នក​ទៅ​ពន្យល់​ប្រធានាធិបតី​បារាំង ដោយ​ប្រាប់​លោក ម៉ា​ក្រុង ថា ប្រយ័ត្ន​ចាញ់បោក សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

សម្ដេច​ធិ​បតី គូសបញ្ជាក់​ថា ៖ «​ក្នុង​នាម​ជា​អ្នកនយោបាយ វ័យ​ចំណាស់​ម្នាក់ នៅ​កម្ពុជា ការ​ចេញ​សារ​បែប​នេះ តើ​មាន​គិត​ទេ ? ចេញ​សារ​ធ្វើ​យ៉ាងណា​កុំឱ្យ​ទំនាក់ទំនង​កម្ពុជា តាម​រយៈ​ការ​ជួប​រវាង​ទ្វេភាគី​រវាង​ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​ទាំង​ពីរ​នេះ បាន​ទៅ​ដោយ​រលូន​។ បង្កើត​នូវ​ភាព​មិន​ទុកចិត្ត​គ្នា​ទៅ​ហើយ តើ​សារ​នេះ​បាន​ន័យ​ស្អី ? ក្នុង​នាម​ជា​អ្នកនយោបាយ ចង់​អ្នកឯង​ស្រលាញ់​រាជរដ្ឋាភិបាល មិន​ស្រលាញ់​រដ្ឋាភិបាល ប៉ុន្ដែ​គួរតែ​ឱ្យ​តម្លៃ ទៅ​លើ​អ្វី​ដែរ​ផ្ដល់​ផលប្រយោជន៍​របស់​ប្រទេស​យើង​ទៅ ជៀស​ជាង​ធ្វើ​នយោបាយ​ដាក់​មុខ​គ្រប់ពេល​ទាំងអស់ ហើយ​តាំងខ្លួន​អ្នក​ស្រលាញ់​ជាតិ​» ។

ទន្ទឹម​នឹង​នេះ សម្ដេច​ធិ​បតី បាន​លើក​ឡើង​ថា អ្នកនយោបាយ​ចាស់វស្សា កំពុង​រស់នៅ​ប្រទេស​បារាំង ហើយ​មាន​សញ្ជាតិ​ពីរ​នោះ គួរតែ​អបអរសាទ រ​ដល់​ទំនាក់ទំនង រវាង​រដ្ឋាភិបាល​កម្ពុជា និង​បារាំង នា​ពេល​នេះ​ផង​ដែរ ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ទៀត​ថា ៖ «​គិត​អំពី​ផលប្រយោជន៍​ជាតិ ជៀស​ជាង​ផល​នយោបាយ ហើយ​ដាក់​នយោបាយ​ចំពោះ​មុខ​ទាំងអស់ ខ្ញុំ មិន​បន់​ឱ្យ​ស្រលាញ់​ខ្ញុំ​ទេ ខ្ញុំ​មិន​ថា ឱ្យ​ឈប់​រិះគន់​នោះ​ទេ ជា​សិទ្ធិ​របស់​គាត់ ប៉ុន្ដែ​យ៉ាង​យោ​ច​ណាស់ គួរ​ឱ្យ​គិត​ថា​ពេល​ណា​ដែរ ផ្ដល់​ផលប្រយោជន៍​ជាតិ យើង​ត្រូវ​រួម​គ្នា​ទៅ​» ។

សម្ដេច​ធិ​បតី បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង និង​បណ្ដា​ប្រទេស​ផ្សេង​ៗ នៅ​ក្នុង​ទ្វេ​អឺរ៉ុប គឺ​កម្ពុជា​ប្រកាន់​ជំហរ​ដូច​គ្នា ក្នុង​ការ​គោរព​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព ទៅ​វិញ ទៅ​មក និង​ជជែក​គ្នា ដើម្បី​ពង្រឹង​ផលប្រយោជន៍​ជាតិ ទាំងនេះ គឺជា​គោលដៅ​ការទូត​របស់​កម្ពុជា នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ