ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ស្រី​ស្អាត ភិន សុ​ដា​លី​ស ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា​វ័យក្មេង​១​រូប តើ​ជា​នរណា?

3 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​​ពី​គេ​ឃើញ​រូបភាព​ជា​ច្រើន​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​ដោយ​បង្ហាញ​ពី​ពិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង​នាង ភិន សុ​ដា​លី​ស ជាមួយ​បុរស​វ័យក្មេង​សង្ហា​មួយ​រូប ។ ពិធី​ភ្ជាប់ពាក្យ​

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​​ពី​គេ​ឃើញ​រូបភាព​ជា​ច្រើន​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​ដោយ​បង្ហាញ​ពី​ពិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង​នាង ភិន សុ​ដា​លី​ស ជាមួយ​បុរស​វ័យក្មេង​សង្ហា​មួយ​រូប ។ ពិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង​ស្រី​រូប​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ឱ​ឡា​រឹក​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤​នេះ ក្រោម​វត្តមាន​ឪពុក​ម្តាយ​ទាំង​សងខាង សាច់ញាតិ ព្រមទាំង​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចូលរួម​ផង​ដែរ ។

អនាគត​ស្វាមី​របស់​ស្រី​ស្អាត ភិន សុ​ដា​លី​ស មានឈ្មោះ​ថា «​ហ៊ីន លាង​ហេង​» ដែល​ជា​បុរស​វ័យក្មេង​ស្រស់​សង្ហា​មួយ​រូប មិន​ស្ថិត​ក្នុង​ចង្កោម​សិល្បៈ​នោះ​ឡើយ ។ យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ក្រោយ​ពី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នា​ពេល​នេះ​ហើយ ពិធី​មង្គលការ​របស់​ស្រី​ស្អាត ភិន សុ​ដា​លី​ស នឹង​រៀបចំ​នៅ​ពេល​ណា​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា ពិធី​ចូល​រោង​ជ័យ​របស់​តារា​សម្តែង​មេម៉ាយ​កូន​១​រូប​នេះ អាច​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ទោះបីជា​យ៉ាងណា មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ស្រី​ស្អាត ភិន សុ​ដា​លី​ស បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ដល់​រូប​នាង​ជួប​សុភមង្គល ក្នុង​ពេល​ដែល​នាង​បាន​ស្វែងរក​ដៃគូរ​ជីវិត​ដែល​អាច​ស្អំ​បេះដូង​នាង​ជា​ថ្មី ។ ពិធី​ភ្ជាប់ពាក្យ​របស់​ស្រី​ស្អាត ភិន សុ​ដា​លី​ស នា​ពេល​នេះ ក៏​ជា​ការ​បញ្ចប់​ពាក្យ​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ ក្រោយ​បែកបាក់​ស្វាមី​ដែល​គេ​ស្គាល់​ថា គឺជា​តារា​សម្តែង និង​ពិធីករ​ល្បីឈ្មោះ លោក ប៉ែន ចំ​រ៉ុ​ង ខណៈ​ពេល​ចំណងស្នេហា​របស់​ពួក​គេ​ទទួល​បានកូន​ស្រី​ម្នាក់​។

ជា​ការ​កត់សម្គាល់ មុន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នេះ​ឡើង កន្លង​មក​តារា​សម្តែង នាង ភិន សុ​ដា​លី ក៏​ធ្លាប់​បញ្ចេញ​រូបភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយ​គូរ​ស្នេហ៍​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ។ ជាក់ស្តែង​តារា​ស្រី​សាច់​សខ្ចី​រូប​នេះ បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​ជាមួយ​បុរស​ជា​គូរ​ស្នេហ៍​នៅ​ក្នុង​អាង​ហែល​ទឹក​នាទី​កន្លែង​កម្សាន្ត​មួយ​កន្លែង ហើយ​ទឹកមុខ​អ្នក​ទាំង​ពីរ​ហាក់​មាន​អារម្មណ៍ល្អ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​។

រូបភាព​ផ្អែមល្ហែម​នេះ មិន​ត្រឹមតែ​ស្រី​ស្អាត ភិន សុ​ដា​លី​ស នោះ​ទេ ដែល​បើកចំហ​ដាក់​មហាជន សូ​ម្បី​តែ​ខាង​ប្រុស​ក៏​បង្ហោះ​រូប​ស្និទ្ធស្នាល​ជា​ហូរហែ​ផង​ដែរ​។ លើស​ពី​នេះ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​លេចមុខ​ចូលរួម​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ទៀត​ផង​ដែរ​។

សកម្មភាព​ល្អូកល្អិន​របស់​ស្រី​ស្អាត សុ​ដា​លី​ស ទាំងនេះ​ហើយ ទើប​ធ្វើ​ឱ្យ​មហាជន​កន្លង​មក បាន​ដាក់​ការ​សង្ស័យ​ថា កំលោះ​សង្ហា​រូប​នេះ​អាច​ជា​ម្ចាស់​ស្អំ​បេះដូង​ថ្មី​របស់​នាង ដោយហេតុ​ថា ក្រៅពី​បញ្ចេញ​រូប​កៀកកើយ​ជាមួយ​គ្នា អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​វាចា​តប​.​ត​គ្នា​យ៉ាង​ផ្អែមល្ហែម​ទៀត​ផង នៅ​លើ​បណ្ដាញ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ