ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ហាមមិនឲ្យនាំ​ចូល​ គ្រឿងក្នុង និង​បំណែក​សាច់​បង្កក រយៈពេល​៦​ខែ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង អំពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង អំពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក រយៈពេល​៦​ខែ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម នា​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា ៖ «​វិធានការ​ផ្អាក​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១២ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ តែ​វិធានការ​នេះ មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់ (​គ​.​ល​.​គ​) ដែល​នាំ​ចូល​ទំនិញ​ខាងលើ សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម សម្រាប់​ការ​នាំ​ចេញ​ឡើយ​» ។

វិធានការ​នេះ​ដែរ ធ្វើ​ឡើង​ដោយ​យោង​តាម​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ ។

សូម​ជម្រាប​ថា កន្លង​មកនេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ចុះ​ឆែកឆេរ នៅ​ទីតាំង​ស្តុក​លក់ បាន​រក​ឃើញ​មានការ​លួច​ស្តុក នូវ​គ្រឿង​នាំ​ចូល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព សម្រាប់​លក់​ចែកចាយ​នៅ​លើក​ទីផ្សារ ក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ។ សារធាតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នោះ ត្រូវ​បាន​ដាក់​ក្នុង​បន្លែ សាច់ ដើម្បី​រក្សា​គុណភាព​ទុក​បាន​រយៈពេល​យូរ​។ ការ​រក​ឃើញ​នេះ​ហើយ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើការ​ផ្សាយ​ជា​សាធារណៈ ត្រូវ​បាន​ប្រជាពលរដ្ឋ​មានការ​ព្រួយ និង​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ទិញ​យក​មក​ទទួលទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ