ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក កា​វី​ន បាន​វិល​រក​ការងារ​សិល្បៈ​ជា​ថ្មី ក្រោយ​លោក​ជួប​ទុក្ខ​ធំ

3 ខែ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ ជី​វិ​.​តមនុស្ស​ម្នាក់​ៗ​កើតមក​តែងតែមាន​សុខ មានទុក្ខ​ជា​រឿង​ធម្មតា គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ ដូច​ជា​តារា​សម្តែង​រូប​ស្រស់ និង​ជា​ពិធីករ​លោក កា​វី​ន បងប្អូន​មហាជន​អាច​នឹង​ស្គាល់​លោក​ហើយ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ជី​វិ​.​តមនុស្ស​ម្នាក់​ៗ​កើតមក​តែងតែមាន​សុខ មានទុក្ខ​ជា​រឿង​ធម្មតា គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ ដូច​ជា​តារា​សម្តែង​រូប​ស្រស់ និង​ជា​ពិធីករ​លោក កា​វី​ន បងប្អូន​មហាជន​អាច​នឹង​ស្គាល់​លោក​ហើយ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​កា​វី​ន បាន​វិល​មក​ប្រឡូក​ក្នុង​សិល្បៈ​ជា​ថ្មី និង​ទទួល​បានការ​ងារ​ជា​ហូរហែ ក្រោយ​លោក​ជួប​ទុក្ខ​ធំ ម្តាយ​បាន​លាចាក​លោក​នោះ​។

ជា​ការ​ពិត​ណាស់ ក្រោយ​មេឃ​ភ្លៀង​រួច មេឃ​នឹង​ស្រឡះ ដោយ​តា​សម្តែង​លោក កា​វី​ន ទទួល​បានការ​ងារ​ជា​បន្តបន្ទាប់ បន្ទាប់​ពី​លោក​បាន​វិល​ចូល​អាជីព​សិល្បៈ​ថ្មី ដែល​ជា​ឆ្នាំងបាយ​របស់​លោក ក្នុង​នោះ លោក​កា​វី​ន អាច​ថា គឺជា​តារា​មួយ​ដួង ដែល​មាន​ភាព​កត្តញ្ញូ​ចំពោះ​ម្តាយ​លោក​ផង​ដែរ ព្រោះ​កាលពី​កន្លង​ទៅ តារា​សម្តែង​រូប​នេះ​សុខចិត្ត​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​ដល់​ម្តាយ​ដែល​ជា​អ្នក​មានគុណ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក កា​វី​ន បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ក្រោយ​ពេល​លោក​បាន​វិល​ចូល​សិល្បៈ​វិញ​នេះ លោក​ទទួល​ការងារ​ជា​ហូរហែ​ផង​ដែរ ដោយ​ក្នុង​នោះ លោក​ក៏​នៅ​តែ​ទទូច​ចំពោះ​ផលិតករ​សុំ​ហៅ​លោក​ថត​រឿង​ផង ដោយសារ​លោក​បាន​វិល​ចូល​សិល្បៈ​វិញ​ហើយ​»​។

លោក កា​វី​ន បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ជា​ការ​ពិត​ណាស់ ការងារ​ដំបូង​ដែល​លោក​ទទួល​បាន​ក្រោយ​ពេល​បួស​នោះ គឺជា​ពិធីករ ហើយ​លោក​ទទួល​បានការ​ងា​មក​វិញ ក្រោយ​ពី​លោក​បួស​ជា​ថ្ងៃខែ​នៅ​ឯ​ស្រុក​កំណើត​របស់​លោក​»​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​លោក កា​វី​ន គឺជា​តារា​សម្តែង​មួយ​រូប ដែល​មាន​ភាព​តស៊ូ​ជាមួយ​ការ​ងារ​សិល្បៈ ដោយ​លោក​ជា​ក្មេង​កំព្រា​ឪពុក រស់នៅ​ជាមួយ​ម្តាយ ជាមួយនឹង​ទុក្ខ​លំបាក​តាំងពី​ក្មេង រហូត​លោក​ឈាន​ជើង​ចូល​សិល្បៈ និង​មាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ប្រឡង​កាលពី​ឆ្នាំ​២០១៣ និង​ប្រឡូក​ក្នុង​សិល្បៈ​ពេញ​មុខ​ពេញមាត់​ក្នុង​ឆ្នាំ​២០១៧ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​។

តាម​រយៈ​ការ​បួស​នេះ​ទៀត​សោត នាំ​ឲ្យ​លោក​សាង​សេចក្តី​ល្អ ហើយ​ការ​បួស​នេះ ជា​ការ​ចែក​ឋាន​របស់​អ្នក​ម្តាយ​លោក ដោយ​នេះ​កាតព្វកិច្ច​របស់​កូន ហើយ​បួស​នេះ គឺ​ហៅ​ថា ការ​ដឹងគុណ​ដល់​គាត់ តែបើ​សងគុណ គឺ​យើង​សង​មិន​អស់​ឡើយ​។ ដូច្នេះ​នេះ​អាច​ថា កាតព្វកិច្ច​ដ៏​ធំ​ចំពោះ​លោក​ដែល​បំពេញ​ជូន​ម្តាយ ក៏​ដូច​ជា​ភាព​កត្តញ្ញូ​ដ៏​បវរ​ប្រសើរ​ផង​ដែរ​។

ក្នុង​នោះ​ផង​ដែរ លោក​កា​វី​ន បាន​បួស​រយៈពេល​១០០​ថ្ងៃ ដោយ​ការ​បួស​ជូន​ដល់​ម្តាយ​ក្នុង​នាម​ជា​កូន​ម្នាក់​ដែល​កត្តញ្ញូ​។ ហើយ​កាលពី​ម្តាយ​នៅ​មាន​ជី​វិ​.​ត​នោះ តារា​រូប​នេះ​ស្រឡាញ់​យកចិត្ត​ថ្នាក់ថ្នម​ដល់​ម្តាយ ដែល​ជា​ព្រះ​រស់ មិន​អោយ​ម្តាយ​លោក​ពិបាក​នោះ​ឡើយ​។

ជា​ចុង​ក្រោយ លោក​កា​វី​ន ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​បងប្អូន​អ្នកគាំទ្រ ដែល​ទន្ទឹង​ផ្លូវលោក​ចូល​សិល្បៈ​វិញ ហើយ​លោក​ក៏​សង្ឃឹមថា បង​ៗ​ដែល​ជា​ផលិតករ​នឹង​មានការ​ងារ​ផ្សេង​ផ្តល់​អោយ​លោក​ផង​ដែរ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ