ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​រ៉ៃ​ខ្នាត​ធំ លួ​.​ច​លា​.​ក់​អារឈើ​យូរ​ខែ សមត្ថ​កិច្ច​ជំនាញ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ

3 ខែ មុន
  • កំពង់ស្ពឺ

ម៉ាស៊ីន​ខ្សែ ឬ​ហៅ​ថា «​ម៉ាស៊ីន​រ៉ៃ​» បាន​ធ្វើ​សកម្មភាព​អារច្រៀក​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​គេ​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត កំពុង​តែ​សម្ងំ​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ស​ម្ប​តិ្ត​ធនធានធម្មជាតិ ដែល​ដឹក​ជញ្ជូន​ពី​ទី​ជិត​ឆ្ងាយ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មិន​ទាន់​ជ្រាប​ជា​ព័ត៌មាន

ខេត្តកំពង់ស្ពឺ ៖ ម៉ាស៊ីន​ខ្សែ ឬ​ហៅ​ថា «​ម៉ាស៊ីន​រ៉ៃ​» បាន​ធ្វើ​សកម្មភាព​អារច្រៀក​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​គេ​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត កំពុង​តែ​សម្ងំ​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ស​ម្ប​តិ្ត​ធនធានធម្មជាតិ ដែល​ដឹក​ជញ្ជូន​ពី​ទី​ជិត​ឆ្ងាយ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មិន​ទាន់​ជ្រាប​ជា​ព័ត៌មាន ដោយ​ជ្រក​ក្រោម​លេស ក្នុង​រោង​ចិញ្ចឹម​មាន់ ស្ថិត​នៅ​ក្នុងភូមិ​ស្មៀ​ត ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ យ៉ាង​ត្រជាក់​មេជើង​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ អ្នក​យក​ព័ត៌មាន​យើង បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុងស្រុក​ថ្ពង នៃ​ខេត្តកំពង់ស្ពឺ ហើយ​ក៏​បានឃើញ​រោង​ម៉ាស៊ីន​ខ្សែ ឬ​ហៅ​ថា «​ម៉ាស៊ីន​រ៉ៃ​ខ្នាត​ធំ​» លួ​.​ច​លា​.​ក់​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ម្ចាស់​រោង​ម៉ាស៊ីន ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា «​នៅ​» អាយុ​ជិត​៤០​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ «​ណា​» កំពុង​តែ​សម្ងំ​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃឈើ​យ៉ាង​សុខ​ស្រួល ដែល​ជា​ធនធានធម្មជាតិ​។

ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ បាន​ធ្វើ​សកម្មភាព​អារច្រៀក​ឈើមូល (​ដុល​) ជា​ច្រើន​ប្រភេទ ហើយ​ជា​រៀង​រាល់​យប់​ថ្ងៃ ដែល​មាន​មេ​ឈ្មួញ​ដឹក​ចេញពី​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ រួច​ដឹក​ចូល​មក​ក្នុង​រោង​ចិញ្ចឹម​មាន់​របស់​ថៅកែ ដែល​មានឈ្មោះ​ខាងលើ រួច​ធ្វើ​សកម្មភាព​អារច្រៀក​ទៅ​តាម​តម្រូវការ​របស់​មេ​ឈ្មួញ​កុម្ម៉ង់ រួច​ក៏​បន្ត​ដឹក​ចេញ​ទៅ​តាម​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​ជាដើម ខណៈ​មន្ត្រី​ជំនាញ​មិន​ទាន់​ជ្រាប​ជា​ព័ត៌មាន ឬ​បានដឹង តែ​ធ្វើ​មិនដឹង?​។ ចាំ​មើល​! តើ​បង្ក្រាប​ដែរ​ឬ​អត់?

ចំណុច​ត្រង់នេះ​ដែរ មតិ​មហាជន​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ស្ថិត​នៅ​ភូមិ​ស្មៀ​ត ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិសេស​លោកនាយ នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ និង​លោក តេ​ង សុ​វ​ណ្ណា​រ័​ត្ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ពង ស្នាក់​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​សង្កាត់​ថ្ពង​តែ​ម្តង ដែល​គ្រប់គ្រង​តំបន់​ខ្លាញ់​ទាំងនោះ​។

ការ​ដឹក​ជញ្ជូន​ឈើមូល ឈើដុល​នោះ តាម​គោ​យន្ត​កន្ត្រៃ ចូល​ទៅ​ក្នុង​រោង​ចិញ្ចឹម​មាន់​ខាងលើ ធ្វើ​សកម្មភាព​អារច្រៀក​ទាំង​យប់ ទាំង​ថ្ងៃ ឮ​សំលេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ អ្នកស្រុក​ទីនោះ​ដឹង​ឮ​គ្រប់​គ្នា ។

តាម​ប្រភព​ព័ត៌មាន បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ចាស់​ចិញ្ចឹម​រោង​មាន់ ដាក់​ម៉ាស៊ីន​ខ្សែ ឬ​ម៉ាស៊ីន​រ៉ៃ​ខ្នាត​ធំ ដែល​មាន​ទីតាំង​ខាងលើ​នោះ មាន​ប្តី​ឈ្មោះ «​នៅ​» និង​ប្រពន្ធ​ឈ្មោះ «​ណា​» ហៅ​ថា ចែ​កប៉ាល់ភ្លើង ដែល​បាន​ដាក់​ទីតាំង​ធ្វើ​សកម្មភាព​មក​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ​។ ខណៈ​បែកធ្លាយ​ព័ត៌មាន​មក​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តង​ជា​ពីរ​ដង​កន្លង​មក​យ៉ាងណា​ក៏​ដោយ នៅ​តែ​មាន​សកម្មភាព និង​លើស​ដើម​… សង្ស័យ​បាន​ភ្លើង​ខៀវ​ហើយ​មើលទៅ?​។

មហាជន​ដាក់​ការ​សង្ស័យ​ថា ម្ចាស់​រោង​ម៉ាស៊ីន​ខាងលើ ដែល​មាន​ប្តី​ឈ្មោះ «​នៅ​» និង​ប្រពន្ធ​ឈ្មោះ «​ណា​» ហៅ​ចែ​កប៉ាល់ភ្លើង​នេះ ចេះ​ប្រើ​សិល្ប៍​មន្តអាគម បំបាំងភ្នែក ធ្វើ​ឱ្យ​អស់លោក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់នោះ ដេក​លង់លក់ ដែល​មិន​អាច​ប្រកែក​បាន​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ