ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ល្បីឈ្មោះ ព្រំ សំណាង បើករថយន្ត​បុ​.​ក​រះ បណ្ដាល​ឱ្យ​ប្រុស​ស្រី​៥​នាក់​រង​គ្រោះ

3 ខែ មុន
  • ភ្នំពេញ

កីឡាករ​លំដាប់​ប្រទេស​មួយ​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​លោក ព្រំ សំណាង បាន​បើកបរ​រថយន្ត​មួយ​គ្រឿង បុ​.​ក​រះ​ម៉ូតូ​កង់​បី​ចំនួន​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កីឡាករ​លំដាប់​ប្រទេស​មួយ​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​លោក ព្រំ សំណាង បាន​បើកបរ​រថយន្ត​មួយ​គ្រឿង បុ​.​ក​រះ​ម៉ូតូ​កង់​បី​ចំនួន​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៥​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​មុខ​ក្លិប «​ប៊ីត​ណាយ​» តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​កីឡាករ ព្រំ សំណាង បើកបរ​រថយន្ត​មួយ​គ្រឿង ម៉ាក​ម៉ា​ស្តា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​2BU-4078 រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ស្ត្រី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុ​.​ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ដែល​បើក​ស្រប​ទិស​គ្នា​នៅ​ពីមុខ​រថយន្ត តែ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​បុ​.​ក​រះ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ព្រមទាំង​ម៉ូតូ​ស្កុ​ក​ពី​មួយ​គ្រឿង​ទៀត នៅ​ចំណុច​មុខ​ក្លិប «​ប៊ីត​ណាយ​» ហើយ​ក៏​បន្ត​ទៅ​បុ​.​ក​មនុស្ស​ប្រុស​ស្រី​ដែល​ឈរ​លេង​នៅ​មុខ​ក្លិប​បន្ថែម​ទៀត បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​​ម្នាក់ និងរង​របួស​​ស្រាល​ចំនួន​៤​នាក់​។ ចំណែក​ម៉ូតូ​វិញ ខ្ទាត​មក​កណ្តាលផ្លូវ​នៅ​ពីមុខ​រថយន្ត​តែ​ម្ដង ។ បន្ទាប់​ពី​កើតហេតុ អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ក្បែរ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលរ​ដ្ឋា​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី​ទាំង​៣​គ្រឿង ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដាក់​អែម​ខាង បន្ទាប់​មក​អោយ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​បង្ក​បាន​សង​សំណង​ទៅ​ជន​រង​គ្រោះ និង​ថ្លៃ​ខូចខាត​ម៉ូតូ​កង់​បី ព្រមទាំង​ម៉ូតូ​ស្កុ​ក​ពី ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ