ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចល័ត​​ត្រួតពិនិត្យ​​រថយន្ត​​​ធុន​ធំ​ដឹក​​ទំនិញ​​ជជុះគីប​​សង្ស័យ​បង្កប់​​ទំនិញ​​គេចពន្ធ​

14 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​នៅព្រឹកថ្ងៃទី២៥ ឧសភា ​​មន្ត្រី​គយ​ចល័ត​ផ្សារ​​កណ្តាលបានចុះ​ត្រួត​ពិនិត្យ​​រថយន្ត​ធុនធំ​ដឹកទំនិញ​ជជុះ​​គីប​​ ព្រោះ​មាន​ការ​សង្ស័យ​​ថា លួច​បង្កប់​ទំនិញ​គេចពន្ធ ។ បើតាម​​ឈ្មោះព្រំ​ សោភា អាយុ​៣៨​ឆ្នាំ ជា​អ្នក​បើកបរ​​រថយន្ត​ធុនធំ​​ពាក់ស្លាក​លេខ ​តាកែវ 3A 0797 ​ដែល​ដឹក​ទំនិញ​ជជុះ​គីប​​នោះ​​បាន​​ឱ្យ​ដឹងថា

ក្រុងប៉ោយប៉ែត ៖ ​នៅព្រឹកថ្ងៃទី២៥ ឧសភា ​​មន្ត្រី​គយ​ចល័ត​ផ្សារ​​កណ្តាលបានចុះ​ត្រួត​ពិនិត្យ​​រថយន្ត​ធុនធំ​ដឹកទំនិញ​ជជុះ​​គីប​​ ព្រោះ​មាន​ការ​សង្ស័យ​​ថា លួច​បង្កប់​ទំនិញ​គេចពន្ធ ។ បើតាម​​ឈ្មោះព្រំ​ សោភា អាយុ​៣៨​ឆ្នាំ ជា​អ្នក​បើកបរ​​រថយន្ត​ធុនធំ​​ពាក់ស្លាក​លេខ ​តាកែវ 3A 0797 ​ដែល​ដឹក​ទំនិញ​ជជុះ​គីប​​នោះ​​បាន​​ឱ្យ​ដឹងថា ទំនិញ​​ដែល​​​រថយន្ត​​របស់​លោក​ដឹក​នេះ មានទំនិញជជុះ​​​គីបស្បែកជើង​​ និងវ៉ែន​តា ​​ហើយ​ទំនិញ​ទាំង​អស់​​គឺ​យកពីរាជ​ធានី​ភ្នំពេញ ​មក​កាន់​តំបន់​ប៉ោយ​ប៉ែត​​​ដោយបាន​បង់ពន្ធ​រួច​រាល់​​អស់ហើយ ។ ចំពោះ​​រថយន្ត​របស់លោក ​គឺ​ដឹកជញ្ជូន​មានច្បាប់អនុ​ញ្ញាតត្រឹមត្រូវ​ និង​​បិទ​ឡូហ្គោ​​ក្រុមហ៊ុន​ដឹកជញ្ជូន​​ HC ថែមទៀតផង ។

​លោកគីវ ​គីម​ផា ប្រធាន​ក្រុម​គយ​ចល័ត​ប្រចាំ​​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​​បានឱ្យ​ដឹង​ថា ចំពោះ​ការ​ត្រួតពិនិត្យ​​នេះ ពុំ​បាន​ធ្វើ​មុខគទី​ស្នាក់​ការ​​ចល័ត​របស់លោកទេ ​ដោយសារខ្លាច​​ស្ទះ​ចរាចរណ៍​​ គឺ​ទាល់តែទម្លាក់​​ទំនិញ​​ចុះពី​រថយន្ត​ធុនធំនេះ​ដាក់​បន្តទៅរថយន្ត​កូរ៉េ​​កង់​៦ផ្សេង​ទៀត ​នៅចំណុច​ផ្សារ​អគ្គៈ ក្នុង​ភូមិ​បាលិលេយ្យ​ ​សង្កាត់​ប៉ោយ​ប៉ែត ​ទើប​មន្ត្រី​​ជំនាញ​​របស់លោក​ធ្វើ​ការ​ត្រួតពិនិត្យ​​ព្រោះ​​មានការ​សង្ស័យថា នៅក្នុង​រថយន្ត​ធុនធំ​​ដឹក​ទំនិញ​ជជុះគីបនេះ​អាចលួចបង្កប់​ទំនិញ​ផ្សេង​ទៀត​​គេចពន្ធ ។ ក្នុង​ការត្រួតពិនិត្យ​​បើ​សិនជា​មាន​ឃើញ​ទំនិញ​​ប្រភេទណាមួយ​ដែលគេចពន្ធមិន​ស្រប​ច្បាប់​នោះ លោក​នឹង​ធ្វើ​ការ​ឃាត់​ទាំង​រថ​យន្ត ​ទាំង​ទំនិញទុកជា​បណ្តោះ​អាសន្ន​​ ដើម្បី​ឱ្យ​​ចូល​ទៅ​បង់ពន្ធ​​ឱ្យ​​បានត្រឹមត្រូវ​​ ចៀសវាង​​កុំ​ឱ្យ​ពួកឈ្មួញ​ខិល​ខូច​​កេងប្រវ័ញ្ច គិត​តែ​ពី​ប្រយោជ​ន៍បុគ្គល​ ហើយ​ធ្វើ​ឱ្យ​បាត់បង់​ដល់​ចំណូល​ថវិកា​រដ្ឋ ។

លោកគីវ គីម​ផា ​បញ្ជាក់ថា ការត្រួត​ពិនិត្យ​របស់មន្ត្រី​ជំនាញ​របស់​លោក​នៅពេលនេះ គឺ​គ្រាន់​តែ​​មានការសង្ស័យ​​ខ្លាចក្រែងមានទំនិញ​បង្កប់​​ក្នុង​រថយន្ត​​ដោយ​មិន​បានបង់ពន្ធ​ត្រឹមត្រូវ តែប៉ុណ្ណោះ ​​តែ​បើ​ត្រួតពិនិត្យ​ទៅ​ឃើញ​​ថា ទំនិញ​​ទាំង​អស់នោះមានការបង់ពន្ធត្រឹមត្រូវ​​ហើយ​​អត់បញ្ហា​អ្វីទេ ​ម្ចាស់ទំនិញ​​អាចធ្វើ​ចរាចរ​​ណ៍​បានជាធម្មតា​ ។ ចំពោះ​​ការត្រួតពិនិត្យ​​របស់​មន្ត្រី​ គយ​ចល័តនៅវេលា​ម៉ោង​១០ និង៣០​នាទី​ថ្ងៃទី​២៥ ឧសភា ​​មិនទាន់​រកឃើញ​មានទំនិញ​​គេចពន្ធ​​ទេ តែ​មន្ត្រី​របស់លោក​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​​
បន្ត​ទៀត​​​ឱ្យបានល្អិតល្អន់​ច្បាស់លាស់​​ផង​ដែរ សម្រាប់​រថយន្ត​មួយ​គ្រឿងនេះ​ដែល​មាន​ការ​សង្ស័យ​ ៕