ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើថ្នាំវីយ៉ាហ្គ្រាពិតជាអាចធ្វើឱ្យ​អ្នកប្រើប្រាស់​ថ្លង់មែនទេ?

14 ឆ្នាំ មុន

ថ្នាំ​វី​យ៉ា​ហ្គ្រា​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ឈាន​ដល់​ចំនុច​​​កំពូល​ នៃភាព​ស្រ​ណុក​សុខ​ស្រួល​បាន ប៉ុន្តែ​វា​ក៏​អាច​បញ្ឈប់​ការ​សប្បាយ​របស់​អ្នក​នៅ​ពេល​ក្រោយ​មក​ទៀត​បាន​ ដែរ ។​ បណ្តា​វេជ្ជ​បណ្ឌិត​បាន​ព្រមាន​ថា​ ថ្នាំ​គ្រាប់​ល្អិត​ពណ៌​ខៀវ​ដែល​បណ្តា​មនុស្ស​ប្រុស​ជាច្រើន​កំពុង​ប្រើ​ជា​ ពិសេស​នៅ​អង់​គ្លេស​អាច​ធ្វើ​ឱ្យ​ពួក​គេ​ថ្លង់​ស្តាប់​អ្វី​លែង​ឮបាន​ ។​
វី​យ៉ា​ហ្គ្រា​ ជា​ប្រភេទ​ថ្នាំ​ជួយ​ដាស​ផ្លូវ​ភេទ​​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​ករណី​នៃ​ ជំងឺ​បាត់​បង់​ការ​ស្តាប់​​ឮ​​​ជាច្រើន​ករណី​ក្នុង​ពិភពលោក​។ បណ្តា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​នៅ​អាមេរិក​ ឥឡូវ​នេះ​កំពុង​តែ​ទទួល​ការ​ព្រមាន​ប្រកាស​អាសន្ន​ដែល​ថា ថ្នាំ​ប្រភេទ​នេះ​​​អាច​បំ​ផ្លាញ​សោត​វិញ្ញា​ណ​របស់​ពួក​គេ​បាន​។

ថ្នាំ​វី​យ៉ា​ហ្គ្រា​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ឈាន​ដល់​ចំនុច​​​កំពូល​នៃភាព​ស្រ​ណុក​សុខ​ស្រួល​បាន ប៉ុន្តែ​វា​ក៏​អាច​បញ្ឈប់​ការ​សប្បាយ​របស់​អ្នក​នៅ​ពេល​ក្រោយ​មក​ទៀត​បាន​ដែរ ។​ បណ្តា​វេជ្ជ​បណ្ឌិត​បាន​ព្រមាន​ថា​ ថ្នាំ​គ្រាប់​ល្អិត​ពណ៌​ខៀវ​ដែល​បណ្តា​មនុស្ស​ប្រុស​ជាច្រើន​កំពុង​ប្រើ​ជា​ពិសេស​នៅ​អង់​គ្លេស​អាច​ធ្វើ​ឱ្យ​ពួក​គេ​ថ្លង់​ស្តាប់​អ្វី​លែង​ឮបាន​ ។​
វី​យ៉ា​ហ្គ្រា​ ជា​ប្រភេទ​ថ្នាំ​ជួយ​ដាស​ផ្លូវ​ភេទ​​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​ករណី​នៃ​ជំងឺ​បាត់​បង់​ការ​ស្តាប់​​ឮ​​​ជាច្រើន​ករណី​ក្នុង​ពិភពលោក​។ បណ្តា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​នៅ​អាមេរិក​ ឥឡូវ​នេះ​កំពុង​តែ​ទទួល​ការ​ព្រមាន​ប្រកាស​អាសន្ន​ដែល​ថា ថ្នាំ​ប្រភេទ​នេះ​​​អាច​បំ​ផ្លាញ​សោត​វិញ្ញា​ណ​របស់​ពួក​គេ​បាន​។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​Charing Cross, Stoke Mandeville និង​Royal Marsden បាន​សុំ​ឱ្យ​​អ្នក​ឃ្លាំ​មើល​ និង​
ពិ​និត្យ​ឱសថ​នៅ​ទ្វីប​អឺរ៉ុប​ អាមេរិក​ អាស៊ី​ខាង​កើត​និង​អូស្ត្រូ​អាស៊ី​ក្រែង​លោ​ពួក​គេ​បាន​ទទួល​របាយ​ការណ៍​ពី​ការ​បាត់​បង់​ការ​ឮ​ ក្រោយពី​ប្រើ​ប្រាស់​ថ្នាំ​វី​យ៉ា​ហ្គ្រា​(គឺជា​ការ​បាត់​បង់​ការ​ស្តាប់​ឮ​ភ្លាមៗ​បន្ទាប់​ពី​ប្រើ​ប្រាស់​រួច​)​។
បណ្តា​បុរស​ដែល​មាន​បញ្ហា​ដូច​ខាង​លើ​បន្ទាប់​ពី​ប្រើ​ថ្នាំ​វី​យ៉ា​ហ្គ្រា​ភាគ​ច្រើន​មាន​អាយុ​៥៧​ឆ្នាំ​។​ ទោះ​ជា​យ៉ាងណា​​​ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ដែល​ថា​ការ​បាត់​បង់​ការ​ស្តាប់​ឮ​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​។  អង្គការ​ឃ្លាំមើល​អា​ហារ​និង​ឱសថ​FDAបាន​ទូន្មាន​ដល់​អ្នក​ប្រើ​ប្រាស់​ថ្នាំ​វី​យ៉ា​ហ្គ្រា Cialis ឬ​Levitra ឱ្យ​​មាន​ការ​ឈប់​ប្រើ​ប្រាស់​ និង​ទៅ​ជួប​ជា​មួយ​វេជ្ជ​បណ្ឌិត​ភ្លាម​ប្រ​​សិន​ជា​ករណី​ដូច​ខាង​លើ​បាន​កើត​ឡើង​។

លោក​វេជ្ជ​បណ្ឌិត​អាល់​ហ្វ្រូស​ សា​ខន់​ខាង​ផ្នែក​ត្រចៀក ច្រ​មុះ បំ​ពង់​.ក​របស់​មន្ទីរ​ពេទ្យ​Charing Cross បាននិយាយ​ថា​៖«អ្នក​ប្រកប​មុខ​​របរ​វិជ្ជា​ជី​វ​ៈ​ពាក់​ព័ន្ធ​នឹងកា​រចេញ​វេជ្ជ​បញ្ជា​ឱ្យ​ប្រើ​ប្រាស់​ឱសថ​ទាំង​នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំ​ពី​ផល​ប៉ះ​ពាល់​ដ៏​ខ្លាំង​ក្លា​នេះ​»៕