ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ ! អាកាសធាតុចាប់ពីថ្ងៃ២ ដល់៤ ខែមករានេះនឹងក្តៅដល់៣៥អង្សាសេ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៤ ខែមករា ឆ្នាំ​២០២៤ នឹង​មានកំ​ដៅ​ដល់​៣៥​អង្សា​សេ​នៅ​តំបន់​មួយ​ចំនួន ។ យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៤ ខែមករា ឆ្នាំ​២០២៤ នឹង​មានកំ​ដៅ​ដល់​៣៥​អង្សា​សេ​នៅ​តំបន់​មួយ​ចំនួន ។

យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ នឹង​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។

ចំណែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ