ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​បង្កប់ល្បែ.ងស៊ីសង​ខុសច្បាប់មួយកន្លែង​ក្នុង​សង្កាត់ស្ទឹងមានជ័យ ត្រូវ​បង្ក្រាប​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​អភិបាល​ខណ្ឌមានជ័យ​ចុះ​បង្ក្រាប​ទីតាំង​បង្កប់ល្បែ.ងស៊ីសង​ខុស

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​អភិបាល​ខណ្ឌមានជ័យ​ចុះ​បង្ក្រាប​ទីតាំង​បង្កប់ល្បែ.ងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​មួយ​កន្លែង​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ។

ក្នុង​ប្រតិបត្តិការបង្ក្រាបករណីខាងលើ​​នេះ​​បាន​ធ្វើ​ឡើង​នា​វេលា​ម៉ោង​១០​និង​៤០​នាទី​​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ នៅចំណុច​ផ្ទះ​លេខ​១៧៣ ផ្លូវលេខ​​៣៨សេ ក្រុម​ទី​២ ភូមិ​ទ្រាទី​​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​ថា​ មាន​ទីតាំង​អ៊ីនធើរណេ​ត​មួយ​កន្លែងខាងលើ​​បង្ក.ប់​ល្បែ.ង​ស៊ី​សង​ខុសច្បាប់រួចមក​ លោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​ផ្ទាល់ បាន​ចុះ​បង្ក្រាប​ទីតាំងអ៊ីនធើរ​​ណេ​ត​ខុសច្បាប់​ខាងលើ​គឺ​ពិតជា​មាន​បង្កប់​ល្បែង​ស៊ី​សង បាល់​អន​ឡាញ​, គេ​ណូ​, បា​កា​រ៉ាត់ ពិតប្រាកដ​មែន ។

កម្លាំង​ចម្រុះ​បាន​ធ្វើការ​ដកហូត​សម្ភារៈមាន​ដូច​ជា ៖ កុំព្យូទ័រ ចំនួន​១១​គ្រឿង​, ធុង​ម៉ា​ស៊ី​ន​កុំព្យូទ័រ​ចំនួន​១១​ធុង , ម៉ូតូ២​គ្រឿង កៅអី​ជ័រ​ចំនួន៧​, តុ២ នឹង​កង់​អា​គុយ១​គ្រឿង ។ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​ប្រុស ចំនួន៨​នាក់ (​អ្នកលេង​) ស្រី​២​នាក់ (​ជា​បុគ្គលិក​) ។

បច្ចុប្បន្ន កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​១០​នាក់ ប្រគល់​អោយទៅ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ