ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់លុយគេមិនសង អាចជួបរឿងមិនល្អមួយចំនួន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានបញ្ហាលុយកាក់ជាច្រើនកំពុងកើត

រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានបញ្ហាលុយកាក់ជាច្រើនកំពុងកើតមាន ខ្លះបង្ហោះសារព្រោងព្រាតតាមបណ្តាញសង្គមថា បុគ្គលនេះ ជំពាក់លុយមិនសង ខណៈបងប្អូនខ្លះទៀតដែលជាម្ចាស់លុយថ្ងូរថា «ទារលុយគេជំពាក់ វេទនាជាងសុំភ្លើងយក្ស» ជាដើម។ ប្រាកដណាស់ អ្នកជំពាក់លុយគេ ទោះជាឆ្លាតអាចគេចវេសមិនសងបំណុលគេ កុំគិតថារួចខ្លួន ព្រោះបើតាមធម៌ព្រះ គឺកម្មអាក្រក់នឹងតាមលងបន្លាចគ្រប់ៗជាតិ។

អ្នកដែលជំពាក់លុយគេហើយមិនសងកើតជាតិណាៗ មនុស្សនោះ​ច្រើនតែជួបគេបោកប្រាស់ បងប្អូនតែសាច់ទេ ក៏ប៉ុន្តែរឿងលុយ រឿងកាក់ រឿងទ្រព្យសម្បត្តិ អត់មានចេះបែងចែកថាបងថាប្អូនទេ ។ អញ្ចឹងហើយបានមានមនុស្សខ្លះកា.ប់សម្លា.ប់គ្នាដោយសារតែលុយ មនុស្សខ្លះទៀតកាត់កាលម៉ែឪ កាត់កាលបងប្អូនចោល ដោយសារតែលុយ ។​

ក្រោយមានញោមម្នាក់ឆាតមកសួររឿងខ្ចីលុយមិនសង​ តើអ្នកខ្ចីលុយគេមិនសង តើមានកម្ម មានបាប មានពៀរឬអត់ទេ?

ព្រះ​វិ​រិ​យ​ធម្ម​ញាណ​ពៅ ស៊​ត គង់នៅ​វត្តថា​ន់​កុដិ​១ រាជធានី​ភ្នំពេញ​ បានមានសង្ឃដីកាឱ្យដឹងថា បើយើងនិយាយក្នុងផ្លូវពុទ្ធសាសនាមាន ។ ពពួកមនុស្សយើង ការសាង ការសន្សំ ការធ្វើឧបនិស្ស័យ កុសលផលបុណ្យពីអតីតជាតិ គឺមិនដូចគ្នាទេ គឺផ្សេងៗគ្នា ។ ដូច្នេះអ្នក​ដែលខ្ចីលុយគេហើយមិនសង កុំអាលអ អ្នកខ្លះថា អញខ្ចីលុយហើយ អញលែងសងហើយ ដល់ពេលជាតិខាងមុខទៀត ឬជាតិក្រោយៗទៀត អាមិចអាម៉ា អញអត់ខ្វល់ ។ តាមពិតរឿងផលបុណ្យ ដែលយើងហៅថាបាបកម្មឱ្យផលនេះ ទោះបីមិនឱ្យផលនាបច្ចុប្បន្ននេះ ក៏ឱ្យផលនាពេលខាងមុខដែរ ។ ហើយរឿងដែលខ្ចីលុយគេហើយមិនសងនេះ ពេលដែលយើង​កើត​ពីមួយជាតិទៅមួយជាតិ កើតជាតិណាៗ មនុស្សនោះច្រើនតែជួបគេបោក គេប្រាស់ នឹងមានន័យថាកម្មវាផ្តល់អោយយើង ។ យើងរួចខ្លួនពីបច្ចុប្បន្ន ក៏ប៉ុន្តែទៅអនាគតអត់រួចទេ យើងកើតពេលណាៗ ជាតិណាៗ ត្រូវគេបោក គេប្រាស់ ហើយ​គេខ្ចីហើយគេមិនសង អានឹងមានន័យថាយើងជំពាក់កម្មចាស់គេ ។

ព្រះអង្គបកស្រាយក្នុងផ្លូវពុទ្ធសាសនា គឺ​មានអញ្ចឹង ក៏ប៉ុន្តែយើងងាកមក​បច្ចុប្បន្ន សព្វថ្ងៃនេះ អ្នកដែលខ្ចីលុយមិត្តភក្តិក្តី ម្រាក់ក្លើក្តី បងប្អូនសាច់ញាតិ យើងខ្ចីគេហើយ មិនសង មនុស្សនោះ​ខ្ចីគេបានតែម្តងទេ លើកក្រោយខ្ចីគេលែងបានហើយ គេថាយើងដើរលក់ផ្លូវខ្លួនឯង ។ អញ្ចឹង​ក្នុង​កិច្ចរស់នៅប្រចាំថ្ងៃ មានន័យថា យើងខ្ចីគេមិនសង មានន័យថាយើងលក់ផ្លូវនោះឯង ធ្វើអោយយើងបាត់បង់មិត្តភាព បាត់បង់មិត្តភក្តិ បាត់បង់ទំនុកចិត្តល្អៗពីមនុស្សជុំវិញខ្លួនរបស់យើង​ ។ មនុស្សយើងបងប្អូនតែសាច់ទេ ក៏ប៉ុន្តែរឿងលុយរឿងកាក់ រឿងទ្រព្យសម្បត្តិ អត់មានបែងចែកថាបងថាប្អូនទេ លុយដឹងលុយ ទ្រព្យដឹងទ្រព្យ អញ្ចឹងយើងត្រូវបែងចែកអោយដាច់ពីគ្នារវាង​មិត្តភក្តិ រវាងបងប្អូន រវាងសាច់ញាតិ រវាងការ​ទំនាក់ទំនង ហើយមិត្តភក្តិបងប្អូននឹងកុំអោយជាប់ជំពាក់នឹងរឿងលុយនឹង ។

​ព្រះអង្គបាន​បញ្ជាក់ថា លុយអត់មានស្គាល់បងប្អូនទេ អញ្ចឹងបានមានមនុស្សខ្លះកា​.ប់សម្លា.ប់គ្នា ដោយសារតែលុយ មនុស្សខ្លះ កាត់កាល់ម៉ែឪចោល កាត់កាលបងប្អូនចោលដោយសារតែលុយ អញ្ចឹងអាត្មាបកស្រាយទាំងផ្លូវពុទ្ធសាសនានេះផង ទាំងបច្ចុប្បន្ននេះផង ​នឹងសង្ឃឹមថា អ្នកដែលខ្ចីលុយគេហើយ ឆាប់សងគេវិញផង បើពុំដូច្នោះទេ កម្មរបស់យើងដែលមានបំណងអាក្រក់ មានចិត្ត​អាក្រក់​មិនសងគេ កម្មនឹងតាមវាតាមឱ្យ​យើងគ្រប់ជាតិ បើយើងមិនសងជាតិនឹង ទៅជំពាក់គេជាតិក្រោយ គឺតៗគ្រប់ជាតិ ។ ដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធ ព្រះអង្គសម្តែងថា កម្លាំងអ្វីអោយស្មើនឹងកម្លាំងកម្មនេះ គឺមិនមានឡើយ ។ អញ្ចឹងយើងជំពាក់កម្មគេ អ្នកជំពាក់បំណុលគេនឹង គ្រប់ៗជាតិ គ្រប់ៗពេល ។ អញ្ចឹងអ្នកដែលខ្ចីលុយគេហើយ បើដឹងខ្លួន ឆាប់សងគេអោយលឿនៗផង កុំអោយជំពាក់កម្មគេទាំងបច្ចុប្បន្ននេះផង ទាំងអនាគតផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ