ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន ​IOM សរសើរ​ក្រសួង​ការងារ​លើ​យន្តការការពារ​សិទ្ធិ​ពលករ​ នៅ​ក្រៅប្រទេស

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកស្រី Kristin Parco ប្រធាន​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​កិច្ចការ​គាំពារ…

រាជធានីភ្នំពេញ ៖ លោកស្រី Kristin Parco ប្រធាន​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​កិច្ចការ​គាំពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទស​ន្ត​ប្រវេសន៍​ដោយ​អះអាង​ក្រសួង​មានគំនិត​ផ្តួចផ្តើម និង​យន្តការ​ការពារ​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស កម្រិត​តំបន់ និង​អន្តរជាតិ ​។

ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ​ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃ​ទី ​២២ ខែធ្នូ ឆ្នាំ ​២០២៣ នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុប​ណ្តា​ល​វិជ្ជាជីវៈ លោកស្រី​ថា ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្ពុជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​វិស័យ​ការងារ និង​ពលករ​ទេស​ន្ត​ប្រវេសន៍​ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​នេះ​ក្លាយជា​យន្តការ​គន្លឹះ​ជា​អាទិភាព​មួយ​ក្នុង​ការ​លើកកម្ពស់ និង​ការពារ​សិ​ទិ្ធ​ពលករ​ចំណាកស្រុក​ ។ តាម​រយៈ​យន្តការ​នេះ កម្ពុជា បាន​លើកកម្ពស់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ជីវភាព​របស់​ពលករ​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ជា​ច្រើន និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ​ ។

លោកស្រី​បាន​បន្ត​គូសបញ្ជាក់​ថា ពលករ​ចំណាកស្រុក​កម្ពុជា​គឺជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេច​ដ្ឋ​កិច្ច​ជាតិ​តាម​រយៈ​ចំណូល​ប្រមាណ ​២.២ ​ពាន់​លាន់​ដុល្លារ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ៗ​ខណៈ​ដែល​កម្ពុជា​មាន​ពលរដ្ឋ​ចំណាកស្រុក​ប្រមាណ​ ១.៣ ​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ កូរ៉េ​ខាងត្បូង ជប៉ុន ម៉ា​ឡេ​ស៊ី សឹ​ង្ហ​បូ​រី កោះ​ហុងកុង និង​រាជាណាចក្រ​អា​រ៉ា​ប៊ី​សាវ​អូឌីត​ ។

សម្រាប់​លោកស្រី បើ​ទោះបីជា​បញ្ហា​ពលករ​ចំណាកស្រុក​ជា​បញ្ហា​អន្តរជាតិ​និង​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ក្នុង​នាម​ IOM និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO) បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ ៕ អត្ថបទសហការ