ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាកាសធាតុ​​ត្រជាក់​ខ្លាំង​បំផុត​នៅ​ចិន ​ដល់​៣០​អង្សា​សេ​ក្រោម​សូន្យ

4 ខែ មុន

ប្រទេស​ចិន ៖ រលក​ត្រជាក់​ខ្លាំង​បំផុត​កើត​មាន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​ចិន ដោយនៅ​

ប្រទេស​ចិន ៖ រលក​ត្រជាក់​ខ្លាំង​បំផុត​កើត​មាន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​ចិន ដោយនៅ​តំបន់​ខ្លះ​សីតុណ្ហភាព​ធ្លាក់​ដល់​ជិត​៣០​អង្សា​សេ​ក្រោម​សូន្យ​។

តាម​ការិយាល័យ​ឧតុនិយម​ជាតិចិន​ថា នា​ថ្ងៃ​ទី​២១​ធ្នូ​ក្នុង​ទីក្រុង​HOHHOT​ទីប្រជុំជន​តំបន់​ម៉ុង​ហ្គោ​លី​ក្នុ​ង​ភាគ​ខាងជើង​ប្រទេស​សីតុណ្ហភាព​បាន​ធ្លាក់​ត្រជាក់​ខ្លាំង​បំផុត ដល់​២៩,១​អង្សា​សេ​ក្រោម​សូន្យ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៧០​ឆ្នាំ​មក​ហើយ​។

អាជ្ញាធរ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ការ​ធ្លាក់​ត្រជាក់​ខ្លាំង​បំផុត ក្នុង​តំបន់​ដ៏​ធំ​នា​ភាគ​ខាងជើង ខាងកើត​និង​ភាគ​អាគ្នេយ៍​ប្រទេស​។ រលក​ត្រជាក់​ខ្លាំង​នោះ​កើត​មាន បន្ទាប់​ពី​រដូវក្ដៅ​ដែល​ក៏​ក្ដៅ​ខ្លាំង​បំផុត​ដែរ​និង​ទឹកជំនន់ ដ៏​បំផ្លិចបំផ្លាញ​ពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស​។

ការិយាល័យ​ឧតុនិយម​ជាតិចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​ថា ស្ថានីយ​៥​ក្នុង​ប្រទេស​ជួប​ប្រទះ​សីតុណ្ហភាព​ដ៏​ត្រជាក់​បំផុត ក្នុង​នោះ​នៅ​ទីក្រុង​ដា​តុង​សីតុណ្ហភាព ធ្លាក់​ដល់​៣៣,២​អង្សា​សេ​ក្រោម​សូន្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ