ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត ដឹកនាំកិច្ចប្រជុំដោយលោកជំទាវយូ សុគន្ធ អភិបាលរងខេត្ត រួមទាំងលោកប្រធានមន្ទីរចំនួន5ផ្សេងៗគ្នា រួមទាំងលោកអភិបាលស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ2023 បានចុះពិនិត្យទីតាំងលើភ្នំមួយជាប់ទំនប់ប្រទាក់ក្រឡាភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូខេត្តកំពត ។

ការចុះពិនិត្យនេះ គឺបន្ទាប់ពីមានការស្នើសុំពីលោកជួន បូរិទ្ធ ភេទប្រុស អាយុ31ឆ្នាំ សុំបង្កើតកន្លែងទេសចរណ៍ធម្មជាតិលើភ្នំមួយដែលមានផ្ទៃដី11ហិកតា ។ ក្នុងការលើកឡើងប្រធានមន្ទីរនីមួយៗ ដោយមានការគាំទ្រ ដើម្បីអោយតំបន់នេះទាក់ទាញភ្ញៀវទេសចរអោយកាន់តែសំបូរបែបថែមទៀត។

លោកជួន បូរិទ្ធ ជាម្ចាស់ស្នើសុំបង្កើតកន្លែងទេសចរណ៍ធម្មជាតិបាននិយាយប្រាប់អោយដឹងថា កន្លែងទេសចរណ៍នេះ គាត់បានកសាងកន្លែងកម្សាន្តក្នុងឆ្នាំ2022 មកដល់ឆ្នាំ2023នេះ មានភ្ញៀវមកលំហែកាយលើភ្នំនេះចំនួនជាង8ម៉ឺននាក់ ភាគច្រើនជាពលរដ្ឋខ្មែរ ។

លោកជួន បូរិទ្ធ និយាថា នៅចុងឆ្នាំ2023នេះ អ្នកឡើងមកកម្សាន្តលើភ្នំភាគច្រើនជាជនបរទេសទៅវិញព្រោះពួកគាត់ចូលចិត្តកន្លែងស្ងៀមស្ងាត់ ហើយមើលពីលើឃើញអ្វីៗទាំងអស់ ទើបគេស្គាល់ថា កាហ្វេវេហាទំនប់ប្រទាក់ក្រឡា។

រីឯលោកយិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា ការធ្វើវិនិយោគអ្វីមួយត្រូវកំណត់ទីតាំងអោយបានច្បាស់ ហើយចាប់ផ្ដើមវិនិយោគចាប់ពី5លានដុល្លារ ចុះធ្វើឯកសារសំណើរត្រឹមថ្នាក់ខេត្ត តែបើការវិនិយោគអស់ទឹកប្រាក់លើ5លានដុល្លារពាក្យស្នើសុំទៅក្រសួងទើបសម្រេចបាន។

លោកជំទាវយូ សុគន្ធ អភិបាលរងខេត្តកំពតមានប្រសាសន៍ថា ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរទេសចរណ៍ ក៏ដូចលោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ រួមទាំងលោកអភិបាលស្រុកទឹកឈូ ត្រូវតែពិនិត្យលើការស្នើសុំការបង្កើតកន្លែងទេសចរណ៍បែបធម្មជាតិនៅជាប់ទំនប់ប្រទាក់ក្រឡានេះអោយបានឆាប់ងាយស្រួលដាក់សំណើជួនឯកឩត្តមអភិបាលខេត្តពិនិត្យលើផ្ទៃដីចំនួន11ហិកតានេះធ្វើវិនិយោគ ចៀសវាងចំណាយទុនហើយមានផលប៉ះពាល់ទៅលើដីប្រជាពលរដ្ឋផ្សេងទៀត។


ចែករំលែកព័តមាននេះ