ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កូរ៉េ​ខាងត្បូង១​ក្រុម​ប្តឹង​រដ្ឋាភិបាល ក្រោយ​អនុរក្ស​បញ្ចប់​ការ​ប្រឡង​មុន​៩០​វិនាទី

4 ខែ មុន

កូរ៉េ​ខាងត្បូង ៖ និស្សិត​កូរ៉េ​ខាងត្បូង​មួយ​ក្រុម​បាន​ប្តឹង​រដ្ឋាភិបាល ដោយសារ​តែ​ការ​ប្រឡង​ចូល​

កូរ៉េ​ខាងត្បូង ៖ និស្សិត​កូរ៉េ​ខាងត្បូង​មួយ​ក្រុម​បាន​ប្តឹង​រដ្ឋាភិបាល ដោយសារ​តែ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​របស់​ពួក​គេ​បាន​បញ្ចប់​មុន​៩០​វិនាទី ដែល​លឿន​ជាង​ពេល​កំណត់ ហើយ​ពួក​គេ​កំពុង​ស្នើ​សុំ​ប្រាក់ ២០​លាន​វ៉ុ​ន ស្មើនឹង ១៥,៤០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ សម្រាប់​ថ្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ ដើម្បី​ប្រឡង​ឡើង​វិញ​។

ប្រភព​ពី BBC ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ បាន​រាយការណ៍​ថា មេធាវី​តំណាង​និស្សិត​ទាំងនោះ​បាន​អះអាង​ថា កំហុស​នេះ​បាន​ប៉ះពាល់​ដល់​ការ​ប្រឡង​របស់​និស្សិត សម្រាប់​ការ​ប្រឡង​ដែល​នៅ​សល់​។

ការ​ធ្វើតេស្ត​ចូល​រៀន​មហាវិទ្យាល័យ​ដ៏​ល្បី​របស់​កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​ស្គាល់​ថា Suneung គឺជា​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​ថ្នាក់​ជាតិ​របស់​ប្រទេស​នេះ ដែល​ប្រៀប​ដូច​ការ​រត់​ម៉ា​រ៉ា​តុង​រយៈពេល​៨​ម៉ោង​ជាមួយ​វិញ្ញាសា​មុខ​វិជ្ជា​ជា​ច្រើន ហើយ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា ការ​ប្រឡង​ដ៏​ពិបាក​បំផុត​មួយ​នៅ​លើ​ពិភពលោក​ផង​ដែរ ដោយ​វា​មិន​ត្រឹមតែ​កំណត់​ទីតាំង​នៅ​សាកលវិទ្យាល័យ និង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូ​ម្បី​តែ​ទំនាក់ទំនង​នា​ពេល​អនាគត​និស្សិត​។ វិធានការ​មួយ​ចំនួន ដើម្បី​ជួយ​និស្សិត​ផ្តោតអារម្មណ៍​អំឡុង​ពេល​ការ​ប្រឡង​ដ៏​ធំ​ប្រចាំឆ្នាំ​ដូច​ជា ការ​បិទ​ដែនអាកាស​របស់​ប្រទេស និង​ពន្យារពេល​ការ​បើក​ទីផ្សារ​ភាគហ៊ុន ខណៈ​លទ្ធផល​ប្រឡង​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ កន្លង​ទៅ​។

ពាក្យបណ្តឹង​ដែល​ប្តឹង​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ កន្លង​ទៅ ដោយ​និស្សិត​យ៉ាង​ហោច​៣៩​នាក់​បាន​អះអាង​ថា កណ្តឹង​បាន​រោទ៍​មុន​ពេល​កំណត់ នៅ​ឯ​កន្លែង​ប្រឡង​នៅ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល ពោល​អំឡុង​ពេល​ប្រឡង​វិញ្ញាសា​ភាសា​កូរ៉េ ដែល​ជា​ប្រធានបទ​ដំបូង​នៃ​ការ​ប្រឡង​។ និស្សិត​ខ្លះ​បាន​តវ៉ា​ភ្លាម​ៗ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​តែ​នាំ​យក​សំណើ​ប្រឡង​របស់​ពួក​គេ​ចេញ​ទៅ ខណៈ​ដែល​បណ្តា​គ្រូ​អនុរក្ស​បាន​ទទួលស្គាល់​កំហុស​មុន​ពេល​ចាប់ផ្តើម​ការ​ប្រឡង​វិញ្ញាសា​បន្ទាប់ ដោយ​ផ្តល់​រយៈពេល​មួយ​នាទី​កន្លះ​ត្រឡប់​មក​វិញ​។

របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​យ៉ុ​ន​ហាប់ (Yonhap) បាន​រាយការណ៍​ថា និស្សិត​ទាំងនោះ​អះអាង​ថា ពួក​គេ​មានការ​ខកចិត្ត​ជា​ខ្លាំង ដែល​ពួក​គេ​មិន​អាច​ផ្តោត​លើ​ការ​ប្រឡង​វិញ្ញាសា​បន្ទាប់​ទៀត ដោយ​មាន​អ្នកខ្លះ​បាន​បោះបង់​ការ​ប្រឡង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក Kim Woo-suk មេធាវី​តំណាង​និស្សិត​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​អប់រំ​មិន​បាន​សុំ​ទោស​នោះ​ទេ ស្រប​ពេល​ទូរទស្សន៍​ដ៏​ល្បី​របស់​កូរ៉េ KBS បាន​ស្រង់​សម្តី​មន្ត្រី​ម្នាក់​បាន​និយាយ​ថា អ្នកគ្រប់គ្រង​ទទួល​បន្ទុក​នៃ​មជ្ឈមណ្ឌល​នៃ​ការ​ប្រឡង​បាន​អាន​ខុសពេល​វេលា​កំណត់​។

សូម​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​និស្សិត​ប្ដឹង​ពាក់ព័ន្ធ​នឹង​កណ្តឹង​រោទ៍​លឿន​ជាង​ពេល​កំណត់​។ ជាក់ស្តែង​កាលពី​ខែមេសា​កន្លង​ទៅ តុលាការក្រុង​សេ​អ៊ូ​ល​បាន​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៧​លាន​វ៉ុ​ន ស្មើនឹង​៥,២៥០​ដុល្លារ​ដល់​សិស្ស​ដែល​អះអាង​ថា ពួក​គេ​គ្មាន​ការ​លំបាក​ក្នុង​ការ​ប្រឡង Suneung កាលពី​ឆ្នាំ ២០២១ បើ​ទោះបីជា​កណ្តឹង​រោទ៍​មុន​ប្រហែល​២​នាទី​យ៉ាងណា​ក៏​ដោយ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ