ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត តែងតាំង​លោក សេង គន្ធ ជា​អភិបាល​ខណ្ឌមានជ័យ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​តែងតាំង លោក សេង គន្ធ ជា​អភិបាល​ខណ្ឌមានជ័យ ។

សូម​បញ្ញ្ជាក់​ថា លោក សេង គន្ធ ជា​អភិបាលរង​ខណ្ឌមានជ័យ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌមានជ័យ ជំនួស​លោក ហែម ដា​រិ​ទ្ធិ ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ លោក សេង គន្ធ នឹង​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខណ្ឌមានជ័យ​ថ្មី នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ