ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​.​ក់​ច្រាំង​ទន្លេ​នៅ​ឃុំ​ព្រះ​អណ្ដូង យាយី​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ

4 ខែ មុន
  • កំពង់ចាម

គ្រោះ​ធម្មជាតិ ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ដល់​ច្រាំង លុះ​ស្រប​ពេល​ទឹក​ស្រក​ទៅ​វិញ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ នៅ​ចំណុច​ក្រោយ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រះ​អណ្ដូង ស្រុក​ស្ទឹង​ត្រង់ បាន​បា​.​ក់​ស្រុត ដែល​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​ជាង

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ដល់​ច្រាំង លុះ​ស្រប​ពេល​ទឹក​ស្រក​ទៅ​វិញ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ នៅ​ចំណុច​ក្រោយ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រះ​អណ្ដូង ស្រុក​ស្ទឹង​ត្រង់ បាន​បា​.​ក់​ស្រុត ដែល​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​ជាង​៧០​ម៉ែត្រ និង​បាក់​ឡ​យ​ចូល​មក​ក្នុង​ជម្រៅ​ប្រមាណ​៧​ម៉ែត្រ​ទៅ​៨​ម៉ែត្រ​ទៀត​។ ដោយនៅ​សល់​ចម្ងាយ​ប្រមាណ​ជិត​១០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ នឹង​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ហើយ​។

លោក ស៊ឹ​ម ត្រង ជំទប់​ទី​១ នៅ​ឃុំ​ព្រះ​អណ្ដូង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់ រួម​នឹង​សហការី​បាន​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ រួច​រាយការណ៍​ជូន​ទៅ​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​មាន​វិធានការ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ច្រាំង​បា​.​ក់​បន្ត​ទៀត នាំ​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​។

លោក​ជំទប់​ទី​១ ឃុំ​ព្រះ​អណ្ដូង បាន​រំលឹក​ថា នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល មេ​ភូមិ​ព្រែក​ស្ដី បាន​រាយការណ៍​មក​ឃុំ​ថា មាន​ច្រាំង​ទន្លេ​បា​.​ក់​ស្រុត​ប្រវែង​បណ្ដោយ​ប្រហែល​ជាង​៧០​ម៉ែត្រ ទទឹង​ប្រហែល​ប្រវែង​៨​ម៉ែត្រ ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​។​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​​នេះ​ភ្លាម អាជ្ញាធរ​បាន​រាយការណ៍​បន្ត​ទៅ​ដល់​មន្ត្រី​ជំនាញ ក្នុង​នោះ​គេ​ឃើញ​ក្រុមបច្ចេកទេស និង​មន្ត្រី​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​តែ​ម្ដង ដើម្បី​រក​វិធានការ​ទប់ស្កាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រាំង​បា​.​ក់​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ចំណុច​ដែល​ច្រាំង​ទន្លេ​បា​.​ក់​នេះ ធ្លាប់​ត្រូវ​បាន​ក្រសួង​ធនធានទឹក ប្រើ​បាវ​ខ្សាច់​យក្ស​ដាក់​ទប់​តាម​ច្រាំង​ទន្លេ ដើម្បី​កុំឱ្យ​បា​.​ក់​ច្រាំង​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ កន្លង​មក ការ​បា​.​ក់​ច្រាំង​នេះ គឺ​មាន​រាង​ផត​ចូល​មក​ក្នុង ហើយ​រូប​លោក​ក៏​មានការ​ងឿងឆ្ងល់ ដោយ​មិនដឹង​ថា តើ​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​បានជា​ច្រាំង​បា​.​ក់​យ៉ាង​ដូច្នេះ?​។ ព្រោះ​ថា ក្នុង​រដូវ​ទឹកទន្លេ​សម្រក​បានឃើញ​បាវ​ខ្សាច់​ទប់​នៅ​ខាងក្រោម ហើយ​ការ​បា​.​ក់​នេះ គឺ​នៅ​ផ្នែក​ខាងលើ​បាវ​ខ្សាច់​។

អាជ្ញាធរ​មូលដ្ឋាន បាន​លើក​ឡើង​ថា ប្រសិនបើ​ច្រាំង​ទន្លេ​ចេះ​តែ​បន្ត​បា​.​ក់​ចូល​មក​ក្នុង​ទៀត​នោះ និង​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​៥​ខ្នង ហើយ​ត្រូវ​ប្រឈម​នឹង​ការ​រុះរើ​ចេញ​។ ប៉ុន្តែ​តាម​រយៈ​ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​របស់​លោក​អភិបាលស្រុក​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ឃើញ​ថា ច្រាំង​ទន្លេ​ដែល​បា​.​ក់​នៅ​ក្រោយ​ភូមិ​ព្រែក​ស្ដី​នោះ គឺ​មិន​បាន​បា​.​ក់​បន្ត​ទៀត​នោះ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក មាត់ទន្លេ​មុខ​សាលា​បឋម​សិក្សា​កម្ពុជា​-​ចិន​ព្រះ​អណ្ដូង គឺ​បាន​បា​.​ក់​ស្រុត​ស្ទើរតែ​កៀក​ផ្លូវថ្នល់​ទៅ​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ក៏​ត្រូវ​បាន​ក្រុមការងារ​កាសែត​កោះសន្តិភាព​ថត​ចុះ​ផ្សាយ បន្ទាប់​មក​ដំណឹង​នេះ​ក៏​បាន​លេចឮ​ដល់​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត

ក្រោយមក​ទៀត ក្រសួង​ធនធានទឹក ក៏​សម្រេច​ប្រើ​បាវ​ខ្សាច់​យក្ស ដើម្បី​ទប់​ច្រាំង​ទន្លេ​ចាប់ពី​ចំណុច​មុខ​សាលា​បឋម​សិក្សា​កម្ពុជា​-​ចិន​ព្រះ​អណ្ដូង បន្ត​រហូត​មក​ដល់​ឃុំ​ពាម​កោះ​ស្នា​។ ការ​ទប់​នេះ ពិតជា​មាន​ប្រសិទ្ធភាព​ដោយ​មិន​ឲ្យ​ការ​បា​.​ក់​ច្រាំង​មក​ដល់​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​ឡើយ​។ នា​ពេល​កន្លង​ទៅ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក៏​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​ចាត់​ឱ្យ​ក្រុមបច្ចេក​ទេស​ប្រើ​បាវ​ខ្សាច់ ដើម្បី​ទប់​ច្រាំង​ទន្លេ​មិន​ឲ្យ​បា​.​ក់​បន្ត​ទៀត​ឡើយ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មាន​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ