ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី ក្លាយជា​ប្រទេស​ទទួលភ្ញៀវ​បរទេស​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​នេះ

4 ខែ មុន

ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី ក្លាយជា​គោលដៅ​ពេញ​និយម​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​

ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី ក្លាយជា​គោលដៅ​ពេញ​និយម​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ទទួលភ្ញៀវ​បរទេស​ចំនួន ២៦.១​លាន​នាក់ នៅ​ចន្លោះ​ខែមករា​រហូត​ដល់​ខែវិច្ឆិកា​។ នេះ​បើ​យោង​តាម​ប្រភព​ពី VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣​។

យោង​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បណ្តា​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បង្ហាញ​ថា ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ ២ ជាមួយនឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​បរទេស​ចំនួន ២៤.៦​លាន​នាក់ អំឡុង​ពេល​ដូច​គ្នា បន្ទាប់​មក​ប្រទេស​សិង្ហ​បុរី​ចំនួន ១២.៤​លាន​នាក់ និង​ប្រទេស​វៀតណាម​ចំនួន ១១.២​លាន​នាក់​។

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​កម្ពុជា បាន​កត់ត្រា​ការ​មក​ដល់​របស់​ភ្ញៀវ​បរទេស​តិច​ជាង​១០​លាន​នាក់​។ គិត​ត្រឹម​ចុងខែ​វិច្ឆិកា ហ្វី​លី​ពី​ន​បាន​កត់ត្រា​ភ្ញៀវ​បរទេស​ត្រឹមតែ ៤.៦​លាន​នាក់ ខណៈ​ដែល​ឥណ្ឌូ​នេ​ស៊ី ៩.៥​លាន​នាក់ និង​កម្ពុជា ៤.៤​លាន​នាក់​គិត​ត្រឹម​ខែតុលា​។

នៅ​ឆ្នាំ​នេះ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ប្រណាំងប្រជែង​គ្នា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជាមួយនឹង​គោលនយោបាយ​អន្តោប្រវេសន៍​ដែល​បត់បែន​ឥត​ឈប់​ឈរ​។ ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ម៉ា​ឡេ​ស៊ី​បាន​លើកលែង​ទិដ្ឋាការ​រយៈពេល​៣០​ថ្ងៃ សម្រាប់​ពលរដ្ឋ​មក​ពី​ប្រទេស​ចិនដីគោក និង​ឥណ្ឌា ដែល​ជា​ការ​ផ្លាស់​ប្តូរ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ប្រទេស​ថៃ​។ លោក Datuk Seri Tiong King Sing រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ថ្លែង​ថា លោក​សង្ឃឹមថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នឹង​បន្ត​កើនឡើង បន្ទាប់​ពី​ការ​អនុវត្ត​ការ​លើកលែង​ទិដ្ឋាការ​រយៈពេល​៣០​ថ្ងៃ​។

នៅ​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កត់ត្រា​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២៦.១​លាន​នាក់ មុន​ពេល​ធ្លាក់​ចុះ ៨៣.៤% មក​នៅ​ត្រឹម ៤.៣៣​លាន​នាក់​ក្នុង​ឆ្នាំ ២០២០ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​-១៩ ជា​លើក​ដំបូង​។ នៅ​ឆ្នាំ​បន្ទាប់ តួលេខ​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​មក​ត្រឹម ១៣០,០០០​នាក់ មុន​នឹង​ងើបឡើង​វិញ​ដល់ ១០.១​លាន​នាក់ នៅ​ឆ្នាំ ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ