ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​ម៉ាក​ហ្វ​ត​មួយ​គ្រោះ​ក្រឡាប់ បណ្ដាល​មនុស្ស​៨​នាក់​រង​របួសធ្ងន់​ស្រាល

4 ខែ មុន
  • កំពង់ចាម

គ្រោះថ្នាក់​ពិតជា​មិន​អាច​មើលឃើញ​មែន ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​មួយ​គ្រឿង បើកបរ​តាម​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ផ្ទុះ​កង់​បែក បណ្ដាល​ឱ្យ​ក្រឡាប់​រថយន្ត ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ រង​របួសធ្ងន់​និង​ស្រាល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ពិតជា​មិន​អាច​មើលឃើញ​មែន ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​មួយ​គ្រឿង បើកបរ​តាម​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ផ្ទុះ​កង់​បែក បណ្ដាល​ឱ្យ​ក្រឡាប់​រថយន្ត ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ រង​របួសធ្ងន់​និង​ស្រាល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៣​រសៀល ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹង​ត្រង់​។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​៨​នាក់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹង​ត្រង់​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម មាន​ករណី​គ្រោះថ្នាក់​កើតឡើង​១​លើក ដោយ​រថយន្ត​ម៉ាក ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BE-6959 បើកបរ​ដោយ​ឈ្មោះ ឯក សុ​វ​ណ្ណា​រ័​ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្ពឺ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ហើយ​នេះ​ជា​ហេតុការណ៍​កម្រ​កើតឡើង ដោយ​យូរ​ៗ​ទើប​ឃើញ​មាន​ម្ដង​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​មួយ​គ្រឿង​នេះ មាន​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​៧​នាក់ ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ មាន ឆេ​ង​លាប ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្ពឺ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ២- ឈ្មោះ ក្រួច ប៉ូច ភេទ​ប្រុស អាយុ​៨២​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៣- ឈ្មោះ ហឿ​ន គា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៤- ឈ្មោះ ជា អាង ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៥- ឈ្មោះ ប៉ូច ថុ​ល ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៦- ឈ្មោះ ឌុ​ល សេង ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជនជាតិ​ខ្មែរ និង​៧- ឈ្មោះ នាង សុខ ភេទ​ស្រី អាយុ​៧៨​ឆ្នាំ ជនជាតិ​ខ្មែរ​។ ជន​រង​គ្រោះ​ទាំង​៦​នាក់ រស់នៅ​ភូមិ​ព្រែក​រលួស ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ គឺ​មក​ពី​រថយន្ត​បែក​កង់ បណ្តាល​ឲ្យ​ក្រឡាប់​ធ្វើ​ឱ្យ​មនុស្ស​៨​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ រង​របួសធ្ងន់​និង​ស្រាល ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​កម្រិត​ធ្ងន់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹង​ត្រង់ រីឯ​រថយន្ត​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ជួសជុល​ប្រើប្រាស់​វិញ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ