ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពត​គ្រោង​កែ​លំអនិង​អភិវឌ្ឍន៍​បន្ថែម​​នូវទីតាំង​សំខាន់​ៗ​ចំនួន​៤​

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្តកំពត ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្តម…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្តកំពត ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្តម ញ៉ូ​វ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលក្រុង​-​ស្រុក​ទាំង​៩ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ។

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ក្រោយ​ពី​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩បាន​ល្អ​ប្រសើរ កំណើន​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក៏​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស ដោយឡែក ​ខេត្ត​កំពត​ ក៏​មាន​កំណើន​ភ្ញៀវ​ទេសចរ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ ខេត្តកំពត​ក៏​មាន​សន្ទុះ​នៃ​ការ​កើនឡើង ក៏​ដូច​ជា​ការ​ពង្រីក​បន្ថែម​នូវ​តំបន់​ទេ​ស​ចរណ៍ កន្លែង​ផ្តល់​សេវាកម្ម​ផ្នែក​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​ជា​ច្រើន​កន្លែង ដែល​នេះ​ក៏​ជា​កត្តា​មួយ​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​នេះ រដ្ឋបាល​ខេត្ត​កំពត​គ្រោង​នឹង​កែ​លម្អ និង​អភិវឌ្ឍន៍​បន្ថែម​នៅ​ទីតាំង​ចំនួន​៤ សំខាន់​ៗ​ក្នុង​ក្រុង​កំពត​បន្ថែម​ទៀត ដើ​ម្ប​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ​២០២៤​ខា​មុខ ដែល​ទីតាំង​ទី​១ គឺ​វ៉េ​រ៉​ង់​ដា​នៅ​ខាង​មុខ​សាលា​ខេត្ត​ចាស់ នឹង​ត្រូវ​តុបតែង​លម្អ​ដោយ​មាន​រូប​សេះ​សមុទ្រ​ដែល​បំពាក់​ទៅ​ដោយ​ភ្លើងពណ៌ និង​មានការ​បាញ់​ទឹក​ផង​ដែរ ទីតាំង​ទី​២ ចន្លោះ​ពី​ស្ពានថ្ម​ថ្មី ទៅ​ដ​លើ​ស្ពានដែក​(​ស្ពាន​រថភ្លើង​) គឺ​នឹង​អភិវឌ្ឍន៍​ទៅ​ជា​សួន​កម្សាន្ត​មួយ​នៅ​ចំ​កណ្តាល​ក្រុង​កំពត ទីតាំង​ទី​៣ រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ផែ​ទូក​ទេសច​ណ៍​ឱ្យ​បាន​ស្អាត និង​មាន​ភាព​ទាក់ទាញ និង​ទីតាំង​ទី​៤ នឹង​មានការ​ក្រាល​ការ៉ូ​ម៉ា​ប​ភ្ជាប់​ពី​រូបសំណាក់​ព្រះបាទ​អង្គ​ដួង​រហូត​មក​ដល់​សួន​មុខ​រង្វង់​មូល​ត្រី​ផ្សោត​។

មិនតែប៉ុណ្ណោះ​ រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ឆ្នេរ​កោះ​ស្មៅ​ឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​បន្ថែម​ទៀត ការ​ស្តារ​ឃ្ល​ង​ផែ​ទេសចរណ៍​ឱ្យ​បាន​ធំ ព្រមទាំង​មាន​គម្រោង​ក្នុង​ការ​បង្កើត​ឆ្នេរសមុទ្រ​ថ្មី​មួយ​ផង​ដែរ​។ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ក៏​បាន​ស្នើ​ដល់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គិតគូរ ផ្តល់​មតិយោបល់ ក៏​ដូច​ជា​គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​រដ្ឋបាល​ខេត្ត ក្នុង​ន័យ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​។

ឯកឧត្តម​បាន​បន្ត​ថា រាល់​ការ​អភិវឌ្ឍ​ទាំងអស់​គឺ​ធ្វើ​ឡើង​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​សក្តា​នុពល​ដែល​ខេត្ត​មាន ហើយ​ផ្តល់​ជូន​នូវ​ប្រាក់​ចំណូល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ដើម្បី​ជួយ​ឱ្យ​កំណើន ជី​ឌី​ភី (GDP) របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​មានការ​កើនឡើង​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ