ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទំនើង​០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិ.ង្សា​ដោយ​ចេតនា

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ទំនើង​០២​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ។ ហេតុការណ៍​បង្ក​ហិង្សា​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ទំនើង​០២​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ។

ហេតុការណ៍​បង្ក​ហិង្សា​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​៤០៦ កែង​១៧៩ សង្កាត់​ទំនប់​ទឹក​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្មេង​ស្ទាវ​មួយ​ក្រុម មាន​គ្នា​ប្រមាណ​០៧​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង បាន​ប្រើ​កាំបិត​កាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស ព្រមទាំង​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​យ៉ាងដំណំ​ថែម​ទៀត ។

ក្រោយ​ពេល​ទទួល​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក នៅ​វេលា​ម៉ោង​១៦ និង​៣០ នាទី ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០២​នាក់ យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ចំណែកឯ​បក្ខពួក ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ។

ជន​ទាំង​០២​នាក់ រួម​មាន ៖ ១- ឈ្មោះ ម៉ា​ន់ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ពួក​ខ្លួន និង​បក្ខពួក​៥​នាក់ ផ្សេង​ទៀត ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ