ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដីនិងរលកយក្ស​ស៊ូណាមី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់ជប៉ុនធ្លាក់ចុះ​3ខែ​ដំបូង​0,9%

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌មានបរ​ទេស​បានផ្សាយ​​កាល​ពី​ថ្ងៃទី១៩ ​ឧសភា ​ថា សេដ្ឋកិច្ច​​ជប៉ុន​ជួបនឹង​ស្ថាន​ភាពធ្លាក់​ចុះច្រើន​ជាង​ការរំពឹង​ទុក​ក្នុង ​អំឡុង​ត្រី​មាស​ដំបូងនៃ​ឆ្នាំ២០១១ ។ ​មូល​ហេតុ​​ចម្បង​បណ្តាល​មក​ពី​គ្រោះ​វិបត្តិ​​ធម្ម​ជាតិ​រញ្ជួយ​ដី​កម្លាំង ​ជិត​៩រិចស្ទ័រ ​និងមានរលក​យក្ស​ស៊ូណាមី​វាយ​ប្រហារ​កោះ​​ហុង​ស៊ូ ​កាលពីថ្ងៃទី១១ មីនា កន្លង​មក ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការវិនិយោគ​ និង​ការ​ចំណាយ​របស់​ក្រុមគ្រួសារ​​ក្នុងប្រទេស​​ជប៉ុន ។

ទីភ្នាក់​ងារ​ព័ត៌មានបរ​ទេស​បានផ្សាយ​​កាល​ពី​ថ្ងៃទី១៩ ​ឧសភា ​ថា សេដ្ឋកិច្ច​​ជប៉ុន​ជួបនឹង​ស្ថាន​ភាពធ្លាក់​ចុះច្រើន​ជាង​ការរំពឹង​ទុក​ក្នុង​អំឡុង​ត្រី​មាស​ដំបូងនៃ​ឆ្នាំ២០១១ ។ ​មូល​ហេតុ​​ចម្បង​បណ្តាល​មក​ពី​គ្រោះ​វិបត្តិ​​ធម្ម​ជាតិ​រញ្ជួយ​ដី​កម្លាំង​ជិត​៩រិចស្ទ័រ ​និងមានរលក​យក្ស​ស៊ូណាមី​វាយ​ប្រហារ​កោះ​​ហុង​ស៊ូ ​កាលពីថ្ងៃទី១១ មីនា កន្លង​មក ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការវិនិយោគ​ និង​ការ​ចំណាយ​របស់​ក្រុមគ្រួសារ​​ក្នុងប្រទេស​​ជប៉ុន ។

នៅក្នុង​របាយការណ៍​ចុង​ក្រោយ​​បានឱ្យ​ដឹង​តាម​រយៈទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​ថា ​តួ​លេខ​កំណើនផលិត​ផល​សរុបក្នុងស្រុក​ (GDP) ក្នុង​ត្រី​មាស​ដំបូង​របស់ជប៉ុន​បាន​ធ្លាក់​ចុះ​ដល់​ទៅ​០,៩% គឺខ្ពស់​ជាង​តួលេខ​ព្យា​ករណ៍​ទុក​កាល​ពីមុន​ដែល​ថា​ស្ថិតក្នុងកម្រិត​០,៥% ។ រីឯ​អត្រា​រីកចម្រើន​​ផ្នែក​សេដ្ឋកិច្ច​​របស់​ជប៉ុន ​ក្នុងរយៈ​ពេល​១ឆ្នាំពេញ បានរំកិល​ពីការធ្លាក់ចុះ ២% ដល់​៣,៧% ។

ក្រៅពីនេះ នៅក្នុងរបាយការណ៍​ចុង​​ក្រោយ ​របស់​​អាជ្ញាធរ​ជប៉ុនបញ្ជាក់​ថា តួលេខ​តម្រូវ​ការ​ប្រើប្រាស់​​របស់ប្រជាជន​ដែល​មានចំនួន​ជិត​៦០% នៃ​តម្រូវ​ការ​សរុបក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​​បាន​រំកិលធ្លាក់​ប្រហែ០,៦% ខណៈ​ពេល​តួលេខ​ចំណាយ​របស់ ក្រុម​អាជីករ​ផ្សេងៗ​ក៏ធ្លាក់ចុះ​ប្រហែល​០,៩% ៕