ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​បណ្តុះបណ្តាល​នៅ​ខេត្តបាត់តំបង​ចំនួន​២​ប្រកាស​ជ្រើស​យុវជន​រៀន​ជំនាញ ​ដោយ​ឥត​បង់ថ្លៃ

7 ខែ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់តំបង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១០៨០​នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់តំបង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១០៨០​នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់តំបង​ឱ្យ​ដឹង​ថា វិទ្យាស្ថាន​ត្រូវការ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៦៣០​នាក់ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​លើ​មុខ​ជំនាញ ការងារ​កំបោរ ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការ​ដំឡើង​សរសៃដែក ការ​ដំឡើង​គ្រឿង​ឈើ​សម្រេច ការ​ថែទាំ​និង​ជួសជុល​រថយន្ត ការ​ផ្សារ​អគ្គិសនី ការ​ផលិត​នំ ការ​កែ​ឆ្នៃ​បន្លែ និង​ផ្លែ​ឈើ ការ​ច​ញ្ចឹ​ម និង​ថែទាំ​ត្រី​ប្រា ការ​ដាំ ថែទាំ និង​ប្រមូល​ផលដំណាំ​ស្វាយ​កែ​រមៀត សេវាកម្ម​កុំ​ព្យូ​រ​ទ័​រ ការ​រចនា​ក្រាហ្វិក​ដោយ​កុំ​ព្យូ​រ​ទ័​រ ការ​ដំឡើង និង​ថែទាំ​កា​ម៉េ​រា​សុវត្ថិភាព សេវាកម្ម​សម្អាង​កាយ និង​សេវាកម្ម​បរិក្ខា​ត្រជាក់ និង​កំ​ដៅ ។

ដោយឡែក​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ក៏​ប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៤៥០​នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​លើ​ជំនាញ​ដូច​ជា ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ការងារ​កំបោរ ការ​ដំឡើង និង​ថែទាំ​ប្រព័ន្ធ​បញ្ជា​ម៉ូ​ទ័​រ​អគ្គិសនី ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត សេវាកម្ម​កុំព្យូទ័រ និង​កា​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ផង​ដែរ​ ។

ដោយសារ​តែ​ការ​បណ្តុះ​បណ្តុះ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​ប័ណ្ណ​សមធម៌ និង​ប័ណ្ណគ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​រហូត​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ។ ។ សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ក៏​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ទឹក ភ្លើង ឥត​បង់ថ្លៃ មាន​បណ្ណាល័យ និង​ផ្តល់​សេវា​អ៊ី​ន​ធើ​ណេ​ត សិក្សា ស្រាវជ្រាវ ៕ អត្ថបទសហការ